ស្រលាញ់សុខភាពចង់ដើរ ១០ ០​០០ ជំហាន​/ថ្ងៃ គួរប្រើឧបករណ៍ទាំងនេះ

  • 2018-04-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគច្រើន​យក​ទូរសព្ទ​តាម​ខ្លួន​គ្រប់​ទីកន្លែង ហើយ Device ជាច្រើន​ដូចជា iPhone មាន​មុខងារ​តាមដាន​ដំណើរ​។ 

ការ​សិក្សា​ថ្មី បង្ហាញ​ថា​ស្មាតហ្វូន​អ្នក​ប្រើ​ប្រហែល​ជា​មិន​​ឆ្លាតវៃ​ពេក​នោះ​ទេ ពេល​និយាយ​ពី​មុខងារ​តាមដាន​​ដំណើរ​ប្រចាំ​​ថ្ងៃ ដោយ Pedometer បំពាក់​ក្នុង iPhone ខកខាន​ប្រមាណ ១ ៣៤០ ជំហាន បើ​ប្រៀប​នឹង​ឧបករណ៍​ប្រភេទ Pedometer ពាក់​លើ​ករ​ដៃ​។ 

ការ​ដើរ ១០ ០​០០ ជំហាន​ក្នុង​មួយ​ថ្ងៃ ជួយ​ធ្វើ​ឲ្យ​សុខភាព​ល្អ ខណៈ​ការ​តាម​ដាន​អាច​មិន​គ្រប់​ចំនួន ធ្វើ​ឲ្យ​ខកខាន​បំណង​របស់​អ្នក​។ ការ​ដើរ​ច្រើន អាច​កាត់​បន្ថយ​សំពាធ​ឈាម សម្រួល​សរសៃឈាម​បេះដូង និង​ជំរុញ​សុខភាព​ផ្លូវ​ចិត្ត ក៏ដូចជា អត្ថប្រយោជន៍​ផ្សេង​ទៀត​ផង​ដែរ​។ 

ការ​វិនិយោគ​លើ​ឧបករណ៍​តាមដាន​ មាន​មុខងារ​រាប់​​​ចំនួន​ជំហាន ចង្វាក់​បេះដូង ជួយ​ឲ្យ​អ្នក​យល់​ដឹង​ពី​សកម្មភាព​ប្រចាំថ្ងៃ​។ 

១. Polar A370

មុខងារ​ទូទៅ​មាន Reminder, ត្រួត​ពិនិត្យ​មើល​ចង្វាក់​បេះដូង​, ចំនួន​កាឡូរី​បាន​កំទេច​ប្រចាំថ្ងៃ​, ចំនួន​ម៉ោង​គេង និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​។

២. FitBit Charge 2

មុខងារ​ទូទៅ​មាន ការ​តាមដាន​ដំណើរ, ចំនួន​កាឡូរី​បាន​កំទេច​ប្រចាំថ្ងៃ, ចំនួន​ម៉ោង​ដំណេក​, អាច​ចូលរួម​ប្រជែង​ចំនួន​ជំហាន​ជា​មួយ​មិត្តភក្ដិ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ​។

៣. 3DFitBud Pedometer

មុខងារ​ទូទៅមាន ចំនួន​ជំហាន​ប្រចាំថ្ងៃ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត ។ 

៤. Garmin Forerunner

មុខងារ​ទូទៅ​មាន ផ្លូវ​ធ្វើ​ដំណើរ​លើ​ផែនទី ដោយ​មាន​កម្មវិធី​លើ​ទូរសព្ទ Synch នឹង​នាឡិកា ជាមួយ​នឹង​ប្រព័ន្ធ GPS, ចំនួន​ជំហាន​ប្រចាំថ្ងៃ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​។ 

៥. Moov Now

មុខងារ​ទូទៅ​មាន​ តាមដាន​សកម្មភាព​, មាន​ទម្ងន់​ស្រាល​និង​មិន​ជ្រាប​ទឹក​, ថ្ម​ប្រើ​បាន​យូរ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Prevention   ប្រែ​សម្រួល៖ ប៊ុនធឿន