ក្រោយ​ល្បី​អេក្រង់​ឆក Apple នៅ​សល់ iPhone រូបរាងប្លែកមួយ​ទៀត​ចង់​បង្ហាញ

  • 2018-04-05 12:53:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple ត្រូវ​បាន​គេ​ដឹង​ថា​កំពុង​ស្ថិត​ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​អេក្រង់​កោង អម​មុខងារ​បញ្ជា​ដោយ​ពុំ​ប្រើ Touchscreen ទៅ​លើ iPhone នៅ​ថ្ងៃ​អនាគត។ មុខងារ​ថ្មី​ឲ្យ​ឈ្មោះ Touchless Gesture Control នឹង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ បញ្ជា iPhone តាម​រយៈ​ម្រាម​ដៃ​តែ​មិន​ចាំ​បាច់​សង្កត់​ដល់​អេក្រង់ ព្រោះ​បច្ចេកវិទ្យា​ពិសេស​នេះ​អាច​វាស់​ស្ទង់​ចាប់​យក​នូវ​ចម្ងាយ​បញ្ជា​ជិត​ឬ​ឆ្ងាយ​ចេញ​ពី​ម្រាម​ផ្ទាល់​តែ​ម្តង។

ប្រភព​ពី Bloomberg សង្កត់​ធ្ងន់​ចំពោះ​ការ​រចនា​អេក្រង់​កោង​គឺ​ផ្តោត​សភាព​កោង​តាំង​ពី​ផ្នែក​ខាង​លើ​មក​ដល់​បាត​ក្រោម​តែ​ម្តង ខុស​ពី SAMSUNG ដែល​រចនា​ត្រឹម​ចំហៀង​សង​ខាង។ ទន្ទឹម​នឹង​ការ​ផ្លាស់ប្តូរ​តួ​ខ្លួន​កោង ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន Apple ត្រូវ​វិវត្ត​ទៅ​រក​បច្ចេកវិទ្យា​កាមេរ៉ា​និង​អេក្រង់​ឲ្យ​កាន់​តែ​ទំនើប​ជាង​នេះ ម្ល៉ោះ​សម្រាប់​ការ​បង្ហាញ​ខ្លួន​រំពឹង​នឹង​វាយលុក​ទីផ្សារ​អំឡុង​ ២ ទៅ ៣ ឆ្នាំ​បន្ទាប់

បញ្ជាក់​ថា​ចចាមអារ៉ាម​មុន​នេះ​បន្តិច ក៏​ធ្លាប់​ទម្លាយ​ម្តង​រួច​មក​ហើយ​ជុំវិញ​ការ​ប្រកាស iPhone បី​សេរ៊ី​ក្នុង​ឆ្នាំ ២០១៨ ដោយ​ទំនង​ជា​មាន​ម៉ូឌែល iPhone X Plus ប្រើ​អេក្រង់ ៦,៥ អ៊ីញ និង ២ ម៉ូឌែល​ផ្សេង​ទៀត សុទ្ធ​សឹង​បំពាក់​បច្ចេកវិទ្យា​កាមេរ៉ា TrueDepth, មុខងារ Face ID និង​អេក្រង់​ពេញ​ផ្ទៃ​គែម​សង​ខាង។

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី