Xiaomi ចេញវីដេអូអួតបច្ចេកវិទ្យាឆ្លាតវៃមួយ Google ឃើញក្អួតឈាម
- 2018-04-08 04:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Xiaomi ចេញវីដេអូអួតបច្ចេកវិទ្យាឆ្លាតវៃមួយ Google ឃើញក្អួតឈាម
ចន្លោះមិនឃើញ
Xiaomi ទើបនឹងប្រកាសចេញស្មាតហ្វូនម៉ូឌែលថ្មីមួយទៀតគឺ Mi Mix 2S កាលពីពេលថ្មីៗ។ មិនត្រឹមតែជាស្មាតហ្វូនជំនាន់ថ្មីនោះទេ សូម្បីតែបច្ចេកវិទ្យាដែលបំពាក់លើ Mi Max 2S ក៏មិនអន់ដែរ ពោលគឺ បច្ចេកវិទ្យា Xiao Ai virtual assistant ឬ Digital Assistant ដែលស្រដៀងនឹងបច្ចេកវិទ្យា Google Assistant។
ត្បិតតែបច្ចេកវិទ្យាឆ្លាតវៃនេះ មានឈ្មោះថ្មីថា Xiao Ai ក៏ពិតមែន តែការរចនាពណ៌ដូចទៅនឹង បច្ចេកវិទ្យាសម្លេង Google Assistant បេះបិទ។ រីឯសមត្ថភាពវិញ Xiao Ai អាចយល់ភាសាចិនបានយ៉ាងល្អ អាចបកប្រែបញ្ជីម្ហូប អាចកំណត់ម៉ោងសម្រាកបាន អាចបញ្ចេញរបាយការណ៍ចរាចរណ៍លើដងផ្លូវបាន អាចផ្ញើរសារជាសំឡេង មុខងារបើកចូលកម្មវិធីដោយខ្លួនឯង ហើយថែមទាំងអាចកំណត់សម្លេងឲ្យវាថតរូប ឲ្យអ្នកថែមទៀតផង។
ទោះជាមុខងារទាំងអស់នេះ មាននៅលើ Google Ass តាំងពីយូរហើយក្ដី តែយ៉ាងណាមិញក្រុមហ៊ុនផលិតស្មាតហ្វូនប្រទេសចិនមួយនេះ បានបន្ថែមមុខងារថ្មីៗ ហើយអាចចាក់ចំណុចបានល្អជាង ជាពិសេសមុខងារនិយាយជា ភាសាចិន។
Mi Mix 2S ដាក់លក់នៅលើទីផ្សារតម្លៃប្រមាណជា ៥០០ ដុល្លារ។ Mi Mix 2s មានបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះមានកម្រិត ១២ MP ដូចគ្នា ដោយកាមេរ៉ាមេមានប្រើ Sensor Sony IMX363, មានបច្ចេកវិទ្យារក្សាលំនឹង OIS, Dual-Pixel Autofocus, ភ្លើង LED ចំនួនពីរ និងអាចថតវីដេអូកម្រិត 4K។ កាមេរ៉ាទីពីរជាប្រភេទ Telephoto ប្រើជំនួយដល់ការ Zoom និងអាចវាស់ជម្រៅរូបភាព ដើម្បីបង្កើតបានរូបភាពច្បាស់មុខព្រាលក្រោយបាន។
ចង់ដឹងសមត្ថភាពខ្លាំងរបស់ Mi Mix 2S ចុចនៅទីនេះ
ចង់ច្បាស់ទស្សនាវីដេអូខាងក្រោម៖