Xiaomi ចេញ​លក់​ឆ្នាំង​សាក​ឥត​ប្រើ​ខ្សែ​ ថោក​ជាង​ក្រុមហ៊ុន​ណា​ណា​ទាំង​អស់

  • 2018-03-28 07:55:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​កម្មវិធី​ប្រកាស​ចេញ​ Xiaomi Mi Mix 2s កាល​ពី​ម្សិលមិញ​នេះ​ Xiaomi ក៏​បាន​បង្ហាញ​ចេញ​ឆ្នាំង​សាក​​ដែល​អាច​សាក​ថ្ម​ទូរសព្ទ​ដោយ​ឥត​ប្រើ​ខ្សែ​ មាន​តម្លៃ​ធូរ​ថ្លៃ​បំផុត។

ឆ្នាំង​សាក​ដែល​អាច​ប្រើ​សម្រាប់​សាក​ Mi Mix 2s ​និង​ស្មាតហ្វូន​ដទៃ​ មាន​តម្លៃ​ត្រឹម​តែ​ប្រមាណ​ ១៥ ដុល្លារ​ប៉ុណ្ណោះ ដោយ​មាន​សមត្ថភាព​បញ្ចូល​ចរន្ត​ ៧,៥ វ៉ាត់។ តម្លៃ​នេះ​ថោក​ជាង​ផលិតផល​របស់​ក្រុមហ៊ុន​ដទៃ​ដូច​ជា​ Mophie និង Belkin ដែល​មាន​សមត្ថភាព​ដូច​គ្នា​ ប៉ុន្តែ​តម្លៃ​ខុស​គ្នា​ ៣ ដង។

យក​ទៅ​ធៀប​នឹង​ឆ្នាំង​សាក​ឥត​ខ្សែ​របស់​ Samsung ក៏​ឆ្នាំង​សាក​ Xiaomi មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ដែរ ដោយ​ Samsung ដាក់​លក់​ក្នុង​តម្លៃ​​ ៤០ ដុល្លារ (ទីផ្សារ​បរទេស)។

យ៉ាងណាក្ដី​នេះ​ជា​តម្លៃ​លក់​លើ​ទីផ្សារ​ប្រទេស​ចិន​ ប្រសិន​បើ​ទៅ​ដល់​ទឹក​ដី​ប្រទេស​ផ្សេង​តម្លៃ​អាច​ខុស​ពី​នេះ​បន្តិច​បន្តួច៕​​​​

-->Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ចុចអាន៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ សុខហេង