Apple Watch ជួបគីឡូធ្ងន់ លក់តម្លៃខុសគ្នាមួយជាពីរ ហើយបច្ចេកវិទ្យាសាហាវទៀត
- 2018-03-28 00:28:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple Watch ជួបគីឡូធ្ងន់ លក់តម្លៃខុសគ្នាមួយជាពីរ ហើយបច្ចេកវិទ្យាសាហាវទៀត
ចន្លោះមិនឃើញ
ក្រុមហ៊ុន Fitbit បានដាក់ឲ្យបញ្ជាទិញ នាឡិកាឆ្លាតវៃរបស់ខ្លួនម៉ូដែល Versa ដែលនឹងមានវត្តមានលើទីផ្សារនាខែមេសាខាងមុខនេះហើយ។ វាជានាឡិកាម៉ូដែលទី2 ហើយតាំងតែពី Fitbit បានបញ្ចេញនាឡិកាប្រភេទ Smart Watch។ ជាមួយនឹងតម្លៃត្រឹមតែ ២០០ ដុល្លារ រួមជាមួយមុខងារពិសេសខាងក្រោមនេះ Fitbit Versa អាចប្រកួតជាមួយនឹងនាឡិកាជាង ៤០០ ដុល្លារ របស់ Apple បាន៖
មុខនាឡិកាមានទំហំតូចច្រឡឹង
ដោយមានមុខកាត់ត្រឹម ៣៤មម Fitbit Versa សាកសមនឹងអ្នកដែលមានកដៃតូច ពិសេសគឺសុភាពនារីតែម្ដង។ ដោយសារតែមានទំហំតូចបែបនេះ នាឡិកានេះក៏មានទម្ងន់ស្រាលផងដែរ ជាហេតុឲ្យគ្មានអារម្មណ៍ថាចុករោយកដៃនោះទេ។
ការរចនាមានលក្ខណៈសាមញ្ញស្រដៀង Apple Watch ដែរ
ជាមួយនឹងការរចនាឡើងរាងបួនជ្រុងនិងមានផ្ទៃមុខរាបស្មើទៀតនោះ នាឡិកា Fitbit Versa នេះអាចឲ្យអ្នករាល់គ្នាច្រឡំថាជា Apple Watch។មិនត្រឹមតែប៉ុណ្ណោះ Fitbit Versa ក៏មានតួធ្វើឡើងពីអាលុយមីញ៉ូមផងដែរ ជាហេតុនាំឲ្យកាន់តែស្រដៀងនឹង Apple Watch។
ថ្មកាន់ដល់ទៅ ៤ថ្ងៃ
កម្លាំងថ្មនៅក្នុង Fitbit Versa អាចកាន់រហូតដល់ទៅ ៤ថ្ងៃ ឯណោះ ខុសពី Apple Watch ដែលអាចកាន់ត្រឹម ២ថ្ងៃ ប៉ុណ្ណោះ (Apple Watch Series 3)។
កម្មវិធីហាត់ប្រាណនិងតាមដានសុខភាព
Fitbit ជានាឡិកាសុខភាពតាមដានសុខភាព តាំងតែពីខ្លួនមិនទាន់ផលិត Smart Watch មកម្ល៉េះ។ ម្ល៉ោះហើយ Fitbit Versa នៅតែផ្ដោតទៅលើកម្មវិធី តាមដានសុខភាពដដែល មានដូចជា ការហែលទឹក ការធាក់កង់ ការរត់។ វាមាន sensor សម្រាប់វាស់ចង្វាក់បេះដូង ការវាស់ជំហាន កាឡូរី និងកម្មវិធីតាមដានការដកដង្ហើមជាដើម។ ម្យ៉ាងទៀត នាឡិកា Fitbit Versa អាចការពារការចូលទឹកបានដល់ជម្រៅ ៥០ម ឯណោះ ដូចគ្នាទៅនឹង Apple Watch ដែរ។
មានកម្មវិធីតិច មិនរញ៉េរញ៉ៃដូច Apple Watch
ដោយហេតុថា Fitbit Versa ជានាឡិកាដែលផ្ដោតសំខាន់លើសុខភាព អញ្ចឹង App ដែលមកស្រាប់ភាគច្រើនគឺមានភាពសាមញ្ញ ជាពិសេសវាមិនសូវមាន Social Network app ឡើយ។ Fitbit Versa អាចឲ្យជាដំណឹងពីការផ្ញើសារ ឬការហៅចូលប៉ុន្តែអ្នកមិនអាចឆ្លើយតប ឬលើកទូរស័ព្ទ ដូច Apple Watch នោះទេ ដោយហេតុថា Fitbit Versa ចង់ឲ្យអ្នកផ្ដោតលើសុខភាពជាង៕
ចុចអាន៖