ងាក​មក​មើល​ឡាន​ពិសេស សម្រាប់​ពេល​ស្ទះ​ចរាចរណ៍​ម្ដង​មើល (មាន​វីដេអូ)

  • 2018-04-10 08:39:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​ថា​អ្នក​ណា​ក៏​ដោយ ឲ្យ​តែ​ពេល​ជាប់​កក​ស្ទះ​ចរាចរណ៍​ម្ដងៗ តែង​តែ​មាន​អារម្មណ៍​ធុញ​ថប់ និង​មួម៉ៅ ដោយ​សារ​ត្រូវ​នៅ​ក្នុង​រថយន្ត​នឹង​ថ្កល់​មួយ​កន្លែង​ រក​តែ​ទៅ​ធ្វើ​កិច្ច​ការងារ​អ្វី​មិន​បាន។

ដោយ​សារ​បញ្ហា​នេះ​ ទើប​ក្រុមហ៊ុន​មួយ​នៅ​សហរដ្ឋ​អាមេរិក ដែល​ចំណុះ​​ឲ្យ​ក្រុមហ៊ុន Verizon ​មាន​ឈ្មោះ​ថា Hum បាន​ផលិត​គ្រឿង​ចក្រប្រើ​ប្រព័ន្ធ Hydraulic មាន​ឈ្មោះ​ថា Hum Rider។

ប្រព័ន្ធ Hydralic អាច​ឲ្យ​កង់​រថយន្ត​ទាំង​សង​ខាង​ឃ្លាត​ឆ្ងាយ​ពី​គ្នា ហើយ​លើក​រថយន្ត​ដល់​ទៅ​កម្ពស់​ជិត ៣ ម៉ែត្រ​ឯណោះ។ ពេល​រថយន្ត​​ឡើង​ដល់​កម្ពស់​អតិបរមា​ គេ​អាច​បើក​បរ​កាត់​រថយន្ត​ដែល​នៅ​ខាង​ក្រោម​នោះ​តែ​ម្ដង ដែល​មាន​កាមេរ៉ា​សុវត្ថិភាព​នៅ​គ្រប់​ជ្រុង​តែ​ម្ដង​។

ចង់​ដឹង​ថា Hum Rider ឡូយ​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម