«សារិកា» រឿង​រ៉ាវ​ស្នេហា​បែប​យុវវ័យ​វិទ្យាល័យ​ ចេញ​ផ្សាយ​ព្រឹក​នេះ

  • 2018-04-11 00:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​ ៤ ​កន្លះ​ជាង​ទៅ​ហើយ​ តំណក់​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ឥត​ដាច់​ ហាក់​មិន​អាណិត​ខ្ញុំ​ដែល​ត្រូវ​ធាក់​កង់​ទៅ​ផ្ទះ​វិញ​សោះ។ ប្រាកដ​ជា​ត្រូវ​អូស​កាត់​ភក់​ទៀត​ហើយ​​មើល​ទៅ ​តែ​ក៏​ម្យ៉ាង​ដែរ ព្រោះ​ខាន​ងូត​ទឹក​ភ្លៀង​​លេង​យូរ​ហើយ។ មើល​ទៅ​វា​ប្រហែល​​វា​ជា​រឿង​តែ​មួយ​គត់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​ចិត្ត​ឈប់​​ខ្វល់​ខ្វាយ​រឿង​​គ្រួសារ​​ដែល​​ខ្ញុំ​មិន​ចង់​ដឹង។ ហ៊ើយ!! ខ្ញុំ​ដក​ដង្ហើម​វែងៗ​ព្រោះ​កំពុង​ស្មុគ​ក្នុង​ចិត្ត។​ កំពុង​អង្គុយ​ច្រត់​ចង្កា​សម្លឹង​ទឹក​ភ្លៀង​ក្រៅ​បង្អួច ​នឹក​អាណិត​ខ្លួន​ឯង​​​​សុខ​ៗ​ស្រាប់​តែ​មាន​ដុំ​អ្វី​មួយ​ហោះ​​មក​ត្រូវ​ចំ​កណ្ដាល​ក្បាល។ អូយ! ខ្ញុំ​ភ្ញាក់​ឲ្យ​ព្រើត​ងាក​មក​ទាំង​កំហឹង​បម្រុង​ស្រែក ​តែ​ក៏​ត្រូវ​ទប់​វិញ​ព្រោះ​​​អ្នក​គ្រូ​កំពុង​សម្លឹង​​មក។ ​តាម​ពិត​គឺ​ដុំ​ដី​ស​របស់​គាត់​សោះ។ ​មើល​ទៅ​បែប​មិន​រស់​ទេ​ ម៉ោង​គ្រូ​គីមី​ផង។​ «សារិកា! មមើមមាយ​ដល់​ណា​ទៀត​ហើយ! គ្មាន​ស្ដាប់​គ្រូ​អី​តិច​សោះ!» «ចា៎ អ្នក​គ្រូ... គឺ... ខ្ញុំ... ខ្ញុំ....!» ម៉ឺង​ៗៗ សំឡេង​ជួង​ចេញ​ទៅ​ផ្ទះ​បន្លឺ​ឡើង​ល្មម។ សំណាង​ធំ​ហើយ ខ្ញុំ​ដក​ដង្ហើម​ធំ​ឮ​សូរ​ឃូរ​ព្រោះ​កុំ​អី​​ប្រាកដ​ជា​ត្រូវ​​​សេះ​ ៥ បំបែក​សាកសព​មិន​ខាន។ ​ថ្ងៃ​នេះ​ស៊ី​ដី​ស​​ហោះ​ពីរ​ដង​ហើយ​​តាំង​ពី​ព្រឹក​មក។ ខំ​ប្រាប់​ម៉ាក់​ថា​តាំង​ចិត្ត​រៀន ​មិន​ធ្វើ​ខ្លួន​​ប៉ោឡែ​ដូច​នៅ​ភ្នំពេញ​ ប៉ុន្តែ​នៅ​តែ​ភ្លេច​ខ្លួន​ម្ដង​ម្កាល​ព្រោះ​មិន​ទាន់​ទម្លាប់។ ខ្ញុំ​ងាក​ទៅ​រក​ដាវី​ដែល​កំពុង​រៀប​កាតាប៖ «នែ​ឯង ម៉េច​មិន​ជួយ​កេះ​គ្នា​ផង! ខ្មាស​គេ​ពីរ​ដង​ហើយ​ថ្ងៃ​នេះ!» «អើ! ឯង​ភ្លេច ​រវល់​តែ​សរសេរ!» ដាវី​​ស្រី​ស្អាត​សើច​តិចៗ ព្រោះ​ឃើញ​ខ្ញុំ​កំពុង​បោស​ដី​ស​ចេញ​ពី​ក្បាល […]

ចុច​អាន​បន្ត

ចុច​អាន​រឿង​ផ្សេង​ទៀត៖


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ Chhai Yarith