Apple ចង់​ដើរ​តាម​គន្លង Huawei ​ប្រើ​កាមេរ៉ា ៣ លើ iPhone ជំនាន់​ក្រោយ

  • 2018-04-10 12:54:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​ iPhone មួយ​ម៉ូឌែល​បំពាក់​នូវ​កាមេរ៉ា​ក្រោយ ៣ គ្រាប់ មាន​មួយ​ទំហំ 12MP នឹង​ត្រូវ​ដាក់​បង្ហាញ​នា​ ឆ្នាំ ២០១៩ ។ នេះ​បើ​យោង​តាម​សារព័ត៌មាន​តៃវ៉ាន់ Economic Daily News បាន​ចុះ​ផ្សាយ។

ប្រភព​បញ្ជាក់​ថា​កាមេរ៉ា​លើ iPhone ជំនាន់​ក្រោយ​នឹង​មាន​កម្រិត 5x zoom ប៉ុន្តែ​មិន​កំណត់​ច្បាស់​ថា​ជា​ប្រភេទ Optical, Digital ឬ Hybrid Zoom ស្រប​ពេល iPhone 8 ប្រើ​កាមេរ៉ា​មួយ​គ្រាប់​បច្ចុប្បន្ន​ជា​ប្រភេទ 5x Digital Zoom ខណៈ​កាមេរ៉ា​ភ្លោះ​លើ iPhone 8 Plus និង iPhone X មាន 2x Optical Zoom និង 10x Digital Zoom។

រូបតំណាង Huawei P20 Pro

បើ​ការ​អះអាង​ក្លាយ​ជា​ការ​ពិត បែប​នេះ​អាច​និយាយ​ថា Apple ដើរ​តាម​គន្លង Huawei នៃ​ម៉ូឌែល P20 Pro ទើប​បង្ហាញ​ខ្លួន​ចុង​ខែ​មិនា ដោយ​មាន​ប្រើ​កាមេរ៉ា ៣ ខណៈ​មួយ​គ្រាប់​ធំ​ទំហំ 40MP មាន Aperture f/1.8 និង​គ្រាប់​ទី ២ ទំហំ 20MP ប្រភេទ Monochrome មាន Aperture f/1.6 និង​គ្រាប់​ចុង​ក្រោយ​ប្រភេទ Telephoto ទំហំ 8MP ស្ថិត​នៅ​កម្រិត 3x Optical Zoom និង Aperture f/2.4។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កៅ រក្សា