Blackmagic ចេញលក់កាមេរ៉ាខ្នាតតូចថ្មី អាចថតវីដេអូ 4K
- 2018-04-10 04:07:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Blackmagic ចេញលក់កាមេរ៉ាខ្នាតតូចថ្មី អាចថតវីដេអូ 4K
ចន្លោះមិនឃើញ
Blackmagic បានបង្ហាញចេញកាមេរ៉ាខ្នាតតូចស៊េរីថ្មី ម៉ូដែល Pocket Cinema Camera 4K ដែលមានសមត្ថភាពអាចថតវីដេអូក្នុងកម្រិត 4K។
នៅខាងក្នុង Pocket Cinema Camera 4K នេះមានបំពាក់នូវ 4/3 HDR Sensor ដែលមាន Resolution កម្រិត ៤០៩៦ x ២១៦០ ភីកសែល និងមាន 13 stops dynamic range ហើយមានកម្រិត ISO រហូតដល់ ២៥៦០០ ផងដែរ។
តួខ្លួនរបស់កាមេរ៉ាធ្វើឡើងអំពីសារធាតុកាបូនប៉ូលីកាបូណាតដែលមានភាពរឹងមាំ ប៉ុន្តែមានទម្ងន់ស្រាល។ កាមេរ៉ាសម្រាប់ថតវីដេអូ 4K នេះក៏មានជាប៊ូតុងសម្រាប់ចុចថតរូបសន្លឹកផងដែរ ដែលស្ថិតនៅក្បែរប៊ូតុងចុចថតវីដេអូ។
អេក្រង់ដែលបំពាក់លើកាមេរ៉ានេះមានទំហំ ៥ អ៊ីញ ជាប្រភេទ Touch Screen និងមានរន្ធ HDMI សម្រាប់ដោតជាប់នឹង Monitor ធំៗ។ បន្ថែមពីនេះវាក៏មានរន្ធ USB-C Expansion ដែលអាចឲ្យរក្សាទុកវីដេអូដែលកំពុងថតចូលទៅក្នុងដុំ SSD និង Flash Drive បានដោយផ្ទាល់ សម្រាប់យកទៅកាត់ត ឬ កែពណ៌។
ឡេន Micro Four Third របស់កាមេរ៉ានេះ អាចឲ្យវាប្រើប្រាស់ជាមួយនឹងឡេន MFT ដទៃទៀតបាន។ ប្រភេទវីដេអូដែលកាមេរ៉ាអាចថតបានរួមមាន 10-bit ProRes, 12-bit RAW, 4K ក្នុងល្បឿន ៦០ ប្លង់/វិនាទី និង HD ក្នុងល្បឿន ១២០ ប្លង់/វិនាទី រួមទាំង 3D LUTs ផងដែរ។
Blackmagic Pocket Cinema Camera 4K នឹងមានលក់នៅអំឡុងចុងឆ្នាំ ២០១៨ ដោយលក់ក្នុងតម្លៃ ១ ២៩៥ ដុល្លារ នៅតាមហាងលក់ផ្លូវការជុំវិញពិភពលោក៕
ចុចអាន៖
Apple Watch សុខៗជាប់គាំង Touch មិនដើរ មកសាកវិធីនេះមិនបាច់រត់ទៅជាង
ត្រៀមឈូស Windows ឲ្យហើយទៅ Nvidia ប្រកាសឈប់គាំទ្រប្រព័ន្ធប្រតិបត្តិការ 32-bit