ត្រៀម​ឈូស Windows ឲ្យ​ហើយ​ទៅ Nvidia ប្រកាស​ឈប់​គាំទ្រ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ 32-bit

  • 2018-04-09 08:53:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ក្រាហ្វិក​កាត​ធំ​ជាង​គេ​លើ​លោក បាន​បញ្ចេញ​កាល​បរិច្ឆេទ​ជា​ផ្លូវ​ការ​​ឈប់​គាំទ្រ ប្រតិបត្តិ​ការ​ប្រភេទ 32-bit នៅ​ចុង​ខែ​មេសា​នេះ​។

ការ​ប្រកាស​នេះ​មាន​ន័យ​ថា អ្នក​ប្រើប្រាស់​ប្រតិបត្តិ​ការ​ប្រភេទ 32-bit នឹង​លែង​ទទួល​បាន​ការ update ពី​ក្រាហ្វិក​កាត GeForce របស់ Nvidia ទៀត​ហើយ។ ម៉្យាង​ទៀត Nvidia ក៏​ប្រកាស​ថា​នឹង​ឈប់​បញ្ចេញ​ការ update ផ្នែក​សុវត្ថិភាព​លើ​ប្រតិបត្តិ​ការ​ប្រភេទ 32-bit ចោល​នៅ​ខែ​មករា ឆ្នាំ ២០១៩ ជា​ហេតុ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ប្រឈម​មុខ​នឹង​បញ្ហា​សុវត្ថិ​ភាព។

​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ប្រភេទ 64-bit លើ​កុំព្យូទ័រ​បាន​ចេញ​ឲ្យ​ប្រើ​ប្រាស់​លើក​ដំបូង​​តាំង​តែ​ពី ថ្ងៃ​ទី ២៥ ខែ​តុលា ឆ្នាំ២០០១ មក​។

Nvidia ក៏​នឹង​លែង​គាំទ្រ​ដល់​ប្រភេទ​ក្រាហ្វិក​កាត​ចាស់​ៗ​ ហួស​សម័យ​របស់​ខ្លួន ដែល​ប្រើប្រាស់ Fermi architecture ព្រម​ទាំង​ក្រាហ្វិក​កាត​ថ្មី​ដែល​ប្រើ​លើ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ស៊េរី​ចាស់ 32-bit architecture។ ដូច្នេះ​ អ្នក​ដែល​ប្រើ​ក្រាហ្វិក​កាត​ Nvidia តែ​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ប្រភេទ 32-bit នោះ គួរ​គិត​គូ​រក​ដំឡើង ​ប្រព័ន្ធ​ប្រតិបត្តិ​ការ(OS) ថ្មី ដែល​ជា​ប្រភេទ 64-bit ព្រោះ​សព្វ​ថ្ងៃ អ្នក​អភិវឌ្ឍ​កម្មវិធី​សឹង​គ្រប់​រូប​ទៅ​ហើយ​ ដែល​បង្កើត​តែ​កម្ម​វិធី​គាំ​ទ្រ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ 64-bit នោះ៕

ចុចអាន៖

ប្រភព៖ engadget   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទថ្មី