ថ្ងៃ​នេះ Apple កំពុង​ត្រៀម​ចេញ​​ផលិតផលពិសេស រំលេច​ពណ៌ក្រហមឆេះ (មាន​វីដេអូ)

  • 2018-04-09 02:41:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ពី Macrumour មក​ថា​គេ​បាន​ទទួល​លិខិត​ពី​ក្រុមហ៊ុន​សេវា​ទូរស័ព្ទ Virgin Mobile អំពី​ការ​ចេញ​លក់​ ​ផលិត​ផល​ពណ៌​ក្រហម​ Product (RED™ )​ របស់​ក្រុមហ៊ុន Apple ក្នុង​ថ្ងៃ​នេះ​ហើយ។​

រូបភាព Render របស់ iPhone X Red

ផលិតផល​ដែល​នឹង​ចេញ​ជា Product (RED™ ) នេះ​គឺ iPhone 8 និង iPhone 8 Plus។ តាម​ការ​បញ្ជាក់​បន្ថែម​ពី​ក្រុមហ៊ុន​ទូរស័ព្ទ​ខាងលើ Product (RED™ ) នឹង​មាន​បើក​ការ​បញ្ជា​ទិញ​ភ្លាម​តែ​ម្ដង​ពេល Apple ប្រ​កាស​ចេញ។ យ៉ាងណាមិញ គេ​មិន​បាន​ទទួល​ព័ត៌មាន​ពី iPhone X ដែល​ជា​ទូរសព្ទ​គម្រប់​ខួប ១០​ឆ្នាំ​របស់ iPhone ថា​វា​នឹង​មាន​ចេញ​ជា​ Product (RED™ ) ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។

សូម​បញ្ជាក់​ផង​ដែរ​ថា Product (RED™ )​ជា​គំរូ​ផលិតផល​ ដែល​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ល្បី​ៗ​ជា​ច្រើន ដើម្បី​យក​ថវិកា​ចំណេញ​មួយ​ភាគ​ទៅ​ចូល​រួម​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក ដូចជា​ប្រទេស Ghana, Kenya, Lesotho, Rwanda, Swaziland, Tanzania, Zambia និង​អាហ្វ្រិក​ខាង​ត្បូង។

Apple បាន​បញ្ចេញ Product (RED™ ) នេះ​យ៉ាង​ច្រើន​នៅ​លើ​ផលិតផល​ខ្លួន​ដូចជា iPod, iPad និង​ស្រោម​ដាក់​ទូរសព្ទ​ បូក​រួម​នឹង​ឆ្នាំ​មុន​ដែល Apple ទើប​បាន​បញ្ចេញ iPhone 7 និង iPhone 7 Plus ជា Product (RED™ )។

ខាង​ក្រោម​នេះ​ជា​វីដេអូរបស់​ក្រុម​ការងារ EverythingApplePro បាន​បង្ហាញ​ពី​រូប​ភាព Render របស់ iPhone Product (RED™ ) 2018៖

ចុចអាន៖

ប្រភព៖ YouTube | theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម