Facebook បន្ថែម​មុខងារ​ថ្មី ចង់​លុប App ចោល​ម្តង​ទាំង​អស់​គ្មាន​បញ្ហា​ទេ

  • 2018-04-09 01:41:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ផ្ទុះ​រឿង​អាស្រូវ​ជុំវិញ​ការ​បែកធ្លាយ​ព័ត៌មាន​ចេញ​ពី​គណនី​រាប់​សិប​លាន​នាក់​លើ​បណ្តាញ​សង្គម​ Facebook ក្រុមហ៊ុន​យក្ស​អាមេរិក​មួយ​នេះ​បាន​ខ្វាត់ខ្វែង​រក​វិធី​ទប់ស្កាត់​និង​ដំណោះស្រាយ​ភ្លាមៗ​ជូន​អតិថិជន​អ្នក​ប្រើប្រាស់។

ដោយ​ដឹង​ច្បាស់​ថា​ដើមចម​នៃ​បញ្ហា​កើត​ឡើង​មក​ពី​ការ​លួច​ចម្លង​នៃ​បណ្ដា App មក​ពី​ខាង​ក្រៅ ភ្ជាប់​ទៅ​កាន់​គណនី​ Facebook របស់​អ្នក​រាល់​គ្នា ម្ល៉ោះ​ហើយ​ក្រុមហ៊ុន​លោក Mark Zuckerberg ក៏​ចាប់​ពង្រឹង​ត្រង់​ចំណុច​នោះ​បន្ថែម​មួយ​កម្រិត​ទៀត។​ ជា​ធម្មតា​បណ្តាញ​សង្គម​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​លុប App ចេញ​ពី​គណនី​តែ​ម្តង​មួយ ប៉ុន្តែ​ការ Update ថ្មី​ទាំង​លើ​កំណែ Website និង Mobile អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​នូវ App ជា​ច្រើន ហើយ​ធ្វើ​ការ​លុប​ព្រម​គ្នា​ក្នុង​ពេល​តែ​មួយ។

បញ្ជាក់​បន្ថែម​ពី​គេហទំព័រ TechCrunch ថា​ថ្វី​បើ​គ្មាន​ប៊ូតុង​ចុច Select All ដោយ​ស្វ័យប្រវត្តិ​ក៏​ពិត​មែន ប៉ុន្តែ​នេះ​ក៏​ជា​ភាព​ងាយស្រួល​និង​សាមញ្ញ​មួយ​ផ្សេង​ទៀត ដែល​ម្ចាស់​គណនី​រាល់​គ្នា​អាច​សាកល្បង​បាន​តាម​រយៈ Apps នៅ​ក្នុង Account Settings ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ឲ្យ​បាន​កាន់​តែ​ប្រសើរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ imore   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី