សណ្ឋាគារ​លើ​មេឃ​ នឹង​បើក​ដំណើរ​ការ​ឆ្នាំ​ ២០២១

  • 2018-04-07 06:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​សណ្ឋាគារ​ Aurora Station ដែល​តាំង​ទី​នៅ​លំហអាកាស​នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​ ២០២១ ខាង​មុខ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ Orion Span ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ California។

ដោយ​សារ​តែ​ជា​សណ្ឋាគារ​​ក្នុង​លំហអាកាស​ ហេតុ​នេះ​ភ្ញៀវ​ដែល​ចង់​ស្នាក់​នៅ​ត្រូវ​ចំណាយ​រហូត​ដល់​ ៩,៥ លាន​ដុល្លារ ចំពោះ​ការ​ស្នាក់នៅ​រយៈពេល​ ១២ ថ្ងៃ។ បទ​ពិសោធន៍​ពិសេស​ដែល​ភ្ញៀវ​អាច​ទទួល​បាន​គឺ​ បាន​ស្គាល់​​តំបន់​គ្មាន​ដែន​ទំនាញ ទស្សនា​ទិដ្ឋភាព​លើ​ភព​ផែនដី និង​ទស្សនា​ថ្ងៃ​ដែល​លិច​ និង រះ​ ជា​មធ្យម​ ១៦ ​ដង​ ក្នុង​មួយ​ថ្ងៃ។

សណ្ឋាគារ​ក្នុង​លំហ​នេះ​ដែរ អាច​ផ្ទុក​មនុស្ស​បាន​ចំនួន​ ៦ នាក់​ ដោយ​អាច​ទទួល​ភ្ញៀវ​បាន​ ៤ នាក់​ និង​ ២ នាក់​ទៀត​ជា​កន្លែង​របស់​​ក្រុម​ការងារ។ សណ្ឋាគារ​នេះ​មាន​ទំហំ​​ប្រហែល​នឹង​យន្តហោះ​ឯកជន​ខ្នាត​ធំ​ ហើយ​មាន​ផ្ដល់​ជា​សេវា​អ៊ីនធឺណិត​សម្រាប់​ឲ្យ​​ភ្ញៀវ​ភ្ជាប់​ទំនាក់ទំនង​ជា​មួយ​សាច់​ញាតិ​លើ​ផែនដី​ផង​ដែរ។

ដើម្បី​ធានា​សុវត្ថិភាព​ អតិថិជន​ក៏​នឹង​ត្រូវ​ឆ្លងកាត់​ការ​ហ្វឹកហាត់​រយៈពេល​ ៣ ខែ​នៅ​​ក្រុមហ៊ុន​ Orion Span អាច​​ស្វែង​យល់​អំពី​តំបន់​គ្មាន​ដែន​ទំនាញ៕ ​​​​​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី