ភ្ញាក់ផ្អើល! មនុស្ស​យន្ត​មាន​សញ្ជាតិ​ដំបូង​គេ ចេះ​ចាក់​ក្បាច់​ រាំ​វង់

  • 2018-04-06 09:00:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sophia ដែល​ជា​មនុស្សយន្ត​ដំបូង​គេ​ក្នុង​លោក​ទទួល​បាន​ជា​សញ្ជាតិ​ជា​ពលរដ្ឋ​​ បាន​​បញ្ចេញ​កាយ​វិការ​បោះ​ជំហាន​របស់​ខ្លួន​ជា​លើក​​ដំបូង​ កាល​ពី​ថ្មីៗ​នេះ។

តាម​រយៈ​ជើង​ថ្មី​ដែល​នាង​ទើប​ទទួល​បាន Sophia បាន​​បង្ហាញ​ពី​កាយ​វិការ​ដើរ​បោះ​ជំហាន​ទៅ​មុខ​ជា​លើក​ដំបូង​របស់​ខ្លួន។ ពិសេស​ជាង​នេះ​ Sophia អាច​​​បង្ហាញ​ក្បាច់​រាំ​ ដែល​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ក្បាច់​រាំវង់​របស់​កម្ពុជា។

​​​គួរ​ដឹង​ Sophia ទទួល​បាន​សញ្ជាតិ​ជា​ពលរដ្ឋ​នៃ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​​កាល​ពី​អំឡុង​ចុង​ខែ​តុលា​ ឆ្នាំ​ ២០១៧ បង្កើត​បាន​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​មនុស្ស​យន្ត​អាច​ទទួល​បាន​សញ្ជាតិ​ដូច​មនុស្ស​ធម្មតា។ មនុស្ស​យន្ត​នេះ​​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ហុងកុង​ Hanson Robotics ដែល​បាន​បង្ហាញ​ចេញ​នៅ​ឆ្នាំ​ ២០១៦៕

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង