ស្ងាត់ៗ កូរ៉េខាងត្បូងចង់បង្កើតអាវុធប្រល័យលោក AI
- 2018-04-06 03:30:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ងាត់ៗ កូរ៉េខាងត្បូងចង់បង្កើតអាវុធប្រល័យលោក AI
ចន្លោះមិនឃើញ
អ្នកស្រាវជ្រាវជាច្រើនមកពីជុំវិញពិភពលោក បានបញ្ចេញប្រតិកម្ម និងគ្រោងមិនចូលរួមក្នុងការស្រាវជ្រាវជាមួយវិទ្យាស្ថានមួយនៅកូរ៉េខាងត្បូង លើការអភិវឌ្ឍបច្ចេកវិទ្យា AI ដែលអាចឈានដល់ការបង្កើតរ៉ូបូតពិឃាដ AI ។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន Asian Correspondent នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨។
អ្នកវិទ្យាសាស្ត្រមកពីសាកលវិទ្យាល័យធំៗ ដូចជា Cambridge, Cornell, Carlifornia, Berkeley និង ស្ថាប័នចំនួន ៥២ផ្សេងទៀត នឹងផ្តាច់ទំនាក់ទំនងពីវិទ្យាស្ថាន KAIST ដោយសារបញ្ហាបង្កើតមន្ទីរពិសោធន៍បង្រួបបង្រួមការពារជាតិ និងបញ្ញាសិប្បនិម្មិត (AI)។
ស្ថាប័នទាំងនេះ បានចេញលិខិតមួយលើកឡើងថា មន្ទីរពិសោធន៍ខាងលើ អាចជាអាវុធដ៏គ្រោះថ្នាក់ ទោះបីជាវាអាចផ្ដល់ការគាំទ្រដ៏មានប្រសិទ្ធភាពក្នុងការធ្វើសង្គ្រាមក៏ដោយ។ លិខិតដដែលបន្តថា ស្ថាប័នទាំងអស់នឹងមិនសហការជាមួយវិទ្យាស្ថាន KAIST នោះទេ លុះត្រាតែប្រធាន KAIST ផ្ដល់ភាពជឿជាក់សម្រាប់ពួកគេ ដោយមិនអភិវឌ្ឍអាវុធ AI ដែលអាចគ្រប់គ្រងខ្លួនឯងបានដោយស្វ័យប្រវត្តិ និងបង្កហានិភ័យដល់មនុស្សជាតិ។
ចំណែក KAIST ដែលជាអ្នកផលិតគ្រាប់រំសេវ១ ក្នុងចំណោម ២ នៅកូរ៉េខាងត្បូង ធ្លាប់អះអាងថា មន្ទីរពិសោធន៍របស់ខ្លួន ត្រូវប្រើប្រាស់សម្រាប់សិក្សាលើបច្ចេកវិទ្យា AI និងប្រព័ន្ធបញ្ជា សម្រាប់នាវាមុជទឹក យន្តហោះចម្បាំង និងវត្ថុតាមដាននានាដែលមិនមានមនុស្សបើក។
គួរដឹងថា AI ជាការបង្កើតម៉ាស៊ីនឈ្លាសវៃ ដែលអាចធ្វើការសម្រេចចិត្តដោយខ្លួនឯង ដោយមិនត្រូវការបញ្ជាពីមនុស្សឡើយ៕
ចុចអាន៖