មិនដែល​ដឹង​សោះ នៅលើ​កម្មវិធី Google មាន​លាក់ហ្គេម​ អាច​លេង​ពេល​​អផ្សុក​បាន

  • 2018-04-07 00:56:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​តែ​ពី Google នៅ​ជា​ Startup ក្រុមហ៊ុន​យក្ស​មួយ​នេះ​មិន​ដែល​ភ្លេច​អ្វី​ ដែល​ការ​កម្សាន្ត​សម្រាប់​អ្នក​ប្រើប្រាស់​សេវាកម្ម​ខ្លួន​ឡើយ។ សេវាកម្ម​នានា​របស់​ក្រុមហ៊ុន​នេះ​ដូចជា Google Maps ឬ​ក៏ Google Hangouts ជាដើម​សុទ្ធ​សឹង​តែ​មាតិកា​កំប្លែង និង​កម្សាន្ត។

ប៉ុន្តែ Google Search Engine ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា​គេហទំព័រ www.google.com នោះ​ជា​ឃ្លាំង​ធំ​ជាង​គេ​ ដែល​មាន​លាក់​កំបាំង ល្បិច​និង Game នានា​ដែល​អ្នក​ប្រើប្រាស់​អាច​លេង​ផ្ទាល់​តែ​ម្ដង ដោយ​គ្រាន់​តែ​វាយ​អក្សរ​ចូល​ក្នុង​ប្រអប់​ស្វែង​រក(Search Box) ​របស់​វា។ ខាង​ក្រោម​នេះ ជា​ល្បិច​ទាំង ១៨ ​ដែល​អ្នក​អាច​សាក​វាយ​ជា​ពាក្យ​ចូល​ទៅ​ក្នុង​ប្រអប់​ Google Search Box ទៅ​វា​នឹង​លេច​ចេញ​ជា Game ឬ​ល្បិច​នានា​មិន​ខាន៖

១. “Solitaire”

  • នេះ​ជា Game លេង​បៀរ​ដ៏​មាន​ប្រជាប្រិយ ជា​ពិសេស​អ្នក​ប្រើ Microsoft Windows XP

២. “tic tac toe”

  • នេះ​ជា Game ដែល​លេង​ស្រដៀង​នឹង​​ក្រ័រ ដែរ​តែ​នេះ​គ្រាន់​តែ​គ្រាប់​ជាប់​គ្នា ៣ គឺ​ឈ្នះ​ហើយ

៣. “flip a coin”

  • បង្វិល​កាក់​លេង​ពេល​អផ្សុក

៤. “roll a dice” ឬ​ក៏ "roll a die”

  • ហើយ​លោក​អ្នក​ក៏​អាច​បង្វិល​គ្រាប់​ឡុក​ឡាក់​បាន​ដែរ

៥. “askew”

  • បើ​ចង់​ឲ្យ Google ផ្អៀង​ទាល់​តែ​សាក​វិធី​នេះ

៦. “what sound does a dog make”

  • វា​បង្ហាញ​ពី​សំឡេង​របស់​សត្វ​ជា​ច្រើន ដែល​អ្នក​អាច​ឃើញ​នៅ​ជាប់ៗ​គ្នា​នោះ

៧. “fun facts” ឬ​ក៏ "i'm feeling curious”

  • Google នឹង​ប្រាប់​ពី​ចំណេះ​ដឹង​ទូទៅ ជា​លក្ខណៈ random ដល់​អ្នក​តែ​ម្ដង

៨. “google in 1998”

  • ចង់​ឃើញ​ផ្ទាំង Google Search កាល​ពី​ឆ្នាំ ១៩៩៨ ទេ?

៩. “Super mario bros”

  • ពេល​ចុច​លើ​រូប​សញ្ញា​សួរ "?” នោះ វា​បញ្ចេញ​សំឡេង​ដូច​ក្នុង​ Game អញ្ចឹង

១០. “Sonic the hedgehog”

  • ពេល​ចុច​លើ​រូប Sonic អ្នក​នឹង​ឃើញ​រូបភាព​ចលនា​ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Super Sonic នោះ​ហើយ

១១. “zerg rush”

  • ពេល​ចុច​ហើយ ចាំ​មើល​ថា Search Result របស់​អ្នក​ទៅ​ជា​យ៉ាង​ណា

១២. “do a barrel roll”

  • បង្វិលSearch Result មួយ​ជុំ​តែ​ម្ដង!

១៣. “pacman”

  • Game Pacman នោះ​អី!

១៤. “Atari breakout”

  • ពេល​ចេញ Search Result ហើយ​សាក​ចុច​យក Image ល៎​មើល!

១៥. “spinner”

  • នេះ​ប្រដាប់​បង្វិល​ដ៏​ពេញ​និយម Fidget Spinner !

១៦. “metronome”

  • ចង់​ដឹង​ពី​ល្បឿន​នៃ​ចង្វាក់​នៃ​តន្ត្រី​មែន​ទេ? នេះ​អាច​សាក​ផ្ទាល់​លើ Google បាន​!

១៧. “Is google down”

  • បើ​សួរ​ថា តើ Google រលំ​ឬ​នៅ? ចម្លើយ​ពី Google គឺ "NO”

១៨. “bubble level”

  • ល្បិច​នេះ​ដើរ​តែ​លើ​ Google Search ក្នុង​ទូរសព្ទ​ដៃ​ទេ ដែល​វា​នឹង​បម្លែង​ទូរសព្ទ​ដៃ​របស់​អ្នក​ដូច​កែវ​ដែល​មាន​ពពុះ​ចុះ​ឡើង​អញ្ចឹង។ កុំ​ភ្លេច​សាក​ក្រឡាប់​ទូរសព្ទ ចុះ​ឡើង​ផង!

ចុចអាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី