Youtube​ បង្កើត​មាតិកា​ពិសេសសម្រាប់​កុមារ ឪពុកម្តាយ​​មិន​បាច់ភ័យ​ទៀត​ទេ

  • 2018-04-09 03:36:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Youtube Kids គឺ​ជា​កម្មវិធី​មួយ​ដែល​ផលិត​ឡើង​តម្រូវ​សម្រាប់​ក្មេងៗ​ ហើយ​វា​មាន​មាតិកា​អប់រំ​ គំនូរជីវចល និង​បទ​ចម្រៀង​សម្រាប់​ក្មេងៗ​ជាដើម។

ក្រុមហ៊ុន Google បាន​ដាក់​ដំណើរ​ការ Youtube Kids មួយ​រយៈ​ធំ​មក​ហើយ​ ទើប​តែ​ពេល​នេះ​ទេ ដែល​ក្រុមហ៊ុន​យក្ស​មួយ​នេះ​បាន​ធ្វើ​ការ Update ទៅ​លើ​ការ​ត្រួត​ពិនិត្យ​មាតិកា ពី​ការ​ប្រើប្រាស់​កម្មវិធី​ស្វ័យប្រវត្តិ ដោយ​ឲ្យ​មនុស្ស​មក​ត្រួត​ពិនិត្យ​មាតិកា​ទាំង​នោះ​ដោយ​ផ្ទាល់​តែ​ម្ដង។ ឪពុក​ម្ដាយ​គ្រប់​រូប នឹង​ទទួល​បាន​ការ​ Update នៅ​ក្នុង​ប៉ុន្មាន​សប្ដាហ៍​ទៀត ដោយ​អាច​ជ្រើស​យក​អ្នក​ត្រួត​ពិនិត្យ​មាតិកា​ជា​មនុស្ស​ផ្ទាល់ ឬ​ក៏​នៅ​ទុក​ឲ្យ​កម្មវិធី​ស្វ័យប្រវត្តិ​ដដែល​ក៏​បាន។

ដោយ​ហេតុ​ថា Youtube មាន​អ្នក​ upload វីដេអូ​រាប់​សែន​ក្នុង​មួយ​ថ្ងៃ​ៗ ធ្វើ​ឲ្យ​ឪពុក​ម្ដាយ និង​អាណាព្យាបាល​គ្រប់រូប​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​កូន​ៗ​របស់​ខ្លួន​មើល​ប៉ះ​ចំ​មាតិកា​មិន​ល្អ ដែល​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​រូប​គេ​នា​ពេល​អនាគត។ ដូច្នេះ​ ការ Update លើក​នេះ​នឹង​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​មាតិកា​ដែល​មិន​សមរម្យ​ចំពោះ​កុមារ ព្រោះ​ការ​ប្រើប្រាស់​មនុស្ស​មក​ត្រួត​ពិនិត្យ​ផ្ទាល់ វា​ប្រៀប​ដូច​ជា​មាន​មនុស្ស​ធំ​នៅ​ចាំ​មើល​ក្មេងៗ​ទាំង​នោះ និង​ចាំ​បញ្ចៀស​គេ​ចេញ​ពី​វីដេអូ​មិនល្អ​ដូច្នោះ​ដែរ៕

ចុចអាន៖

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម