Apple Watch សុខៗជាប់គាំង Touch មិនដើរ មកសាកវិធីនេះមិនបាច់រត់ទៅជាង
- 2018-04-09 12:30:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple Watch សុខៗជាប់គាំង Touch មិនដើរ មកសាកវិធីនេះមិនបាច់រត់ទៅជាង
ចន្លោះមិនឃើញ
ជឿជាក់ថាអ្នកប្រើប្រាស់ Apple Watch មួយចំនួនធំ រមែងជួបបញ្ហាអេក្រង់មិនដំណើរការ, ជាប់គាំងត្រង់កម្មវិធីណាមួយ ឬមុខងារ Bluetooth និង Wi-Fi ចូលប្រើលែងកើត។ ប្រិយមិត្តខ្លះពេលឃើញ Touch លែងដើរ ច្រើនគិតថាមកពីបញ្ហាអេក្រង់នៃនាឡិកា ហើយខ្លះទៀតសម្រេចរត់ទៅជាងឲ្យធ្វើការ Restore ម៉ាស៊ីនសារជាថ្មី។
យ៉ាងណាមិញបើឧបករណ៍ពុំបានប៉ះទង្គិចនឹងអេក្រង់ ឬធ្លាក់ពីទីខ្ពស់ អ្នកគួរសាកល្បងដោះស្រាយដោយខ្លួនឯងសិន នោះគឺវិធី Force Restart ម៉ាស៊ីន។ មធ្យោបាយនេះជួយបាននៅពេលអេក្រង់ Apple Watch ចុចអ្វីលែងកើត ឬហៅថា Freeze ម្ល៉ោះប៊ូតុងទាំង ២ ដែលនៅសល់សុទ្ធសឹងមានប្រយោជន៍ទាំងស្រុង។
+វិធី Force Restart នាឡិកា Apple Watch គ្រប់សេរ៊ី:
អ្នកគ្រាន់តែចុចលើប៊ូតុង Power និង Digital Crown (រាងរង្វង់) ឲ្យជាប់ប្រមាណ ១០ វិនាទី រហូតដល់អេក្រង់រលត់ឈឹង ហើយ Logo រូប Apple ផុសចេញមកវិញ សឹមព្រលែងម្រាមចេញពីប៊ូតុងទាំងពីរជាការស្រេច។
បញ្ជាក់ថាក្រៅពីនេះក៏មានវិធី Restart ម៉ាស៊ីនធម្មតា ដើម្បីឲ្យ Software ដំណើរការស្រួល ហើយអ្នកគួរធ្វើរៀងរាល់ ២ ទៅ ៣ ថ្ងៃម្តង ដោយគ្រាន់ចុចប៊ូតុង Power ឲ្យជាប់ ហើយរើសយក Power Off រួចសឹមបើកមកធម្មតាវិញ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
អ្នកចូលដៃបង្កើត Apple ប្រកាសឈប់ប្រើ Facebook ថែមបោះសម្ដីយ៉ាងឡូយ
តិចអត់ដឹងទូរសព្ទណា កាន់ពានកាមេរ៉ាមុខធំបច្ចុប្បន្ននេះ