បើ​គិត​ថា Facebook គ្មាន​សុវត្ថិភាព នេះ​វិធី​លុប​គណនី​ឲ្យ​បាត់​ជា​រៀង​រហូត

  • 2018-04-11 01:35:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជុំវិញ​រឿងរ៉ាវ​បែក​ធ្លាយ​ព័ត៌មាន​រាប់​សិប​លាន​គណនី​លើ​បណ្តាញ​សង្គម Facebook បាន​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ហាក់​មាន​ការ​ព្រួយ​បារម្ភ ឈាន​ដល់​ការ​មិន​ទុក​ចិត្ត​ប្រព័ន្ធ​សុវត្ថិភាព​របស់​ក្រុមហ៊ុន​យក្ស​អាមេរិក។ ជា​ការ​ចែករំលែក​មួយ​ផ្សេង​ទៀត​ដល់​អ្នក​ប្រើប្រាស់​ដែល​បង្កើត​គណនី​ទុក​ចោល ហើយ​ចង់​លុប​ឲ្យ​ដាច់​ចេញ​ពី Sever អាច​អនុវត្ត​វិធី​​ដូចខាង​ក្រោម​។

  • Sign In គណនី Facebook ទៅ​ក្នុង Web Browser (លើ​កុំព្យូទ័រ​ឬ​ទូរសព្ទ)
  • ចូល​ទៅ​កាន់ Link https://www.facebook.com/help/delete_account
  • ចុច​ពាក្យ Delte My Account ជា​ការ​ស្រេច។

ដល់​ជំហាន​នេះ​ ​ត្រូវ​​រង់ចាំ​ក្នុង​រយៈ​ពេល ១៤ ​ថ្ងៃ ហើយ​មុន​អនុវត្ត​ត្រូវ Sign Out រាល់​គណនី​ដែល​ជាប់​ជាមួយ​ឧបករណ៍​ដទៃ និង​ហាម​ដាច់​ខាត​ក្នុង​ការ​ចុច Sign In មុន​ការ​កំណត់ ពុំ​ដូច្នោះ​ទេ​ដំណើរការ Delete នឹង​ត្រូវ​បោះបង់។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ imore   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី