ស៊យធំហើយ! អ្នកប្រើ Facebook ដែលបានសារនេះ
- 2018-04-10 03:10:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊យធំហើយ! អ្នកប្រើ Facebook ដែលបានសារនេះ
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ Facebook មួយចំនួន ប្រហែលជាទទួលបានសារថ្មីមួយ ដែលបណ្ដាញ Facebook បានចាប់ផ្ដើមបញ្ចេញដល់អ្នកប្រើប្រាស់ទាំងឡាយកាលពីល្ងាចម្សិលមិញនេះ។
សារថ្មីនេះគឺដើម្បីបញ្ជាក់ឲ្យអ្នកប្រើប្រាស់បានដឹងថាគណនីរបស់ពួកគេត្រូវបានក្រុមហ៊ុន Cambridge Analytica យកទិន្នន័យសម្ងាត់ទៅប្រើប្រាស់ដែរឬអត់។ អ្នកដែលរងផលប៉ះពាល់ពីក្រុមហ៊ុននេះនឹងទទួលបានសារដូចខាងក្រោម (ស្ដាំ) ហើយសារខាងឆ្វេងមានន័យថាមិនប៉ះពាល់នោះទេ។
នៅលើសារនេះ អ្នកប្រើប្រាស់ក៏មានជម្រើសដែលខុសគ្នាទៅតាមប្រភេទសារ ដោយទីមួយជម្រើសឲ្យអ្នកចូលទៅត្រួតពិនិត្យ App ឬ វិបសាយដែលភ្ជាប់ជាមួយគណនី Facebook ហើយទីពីរនោះត្រួតពិនិត្យមើលលើទិន្នន័យដែលរងការប៉ះពាល់។
Facebook បានធ្វើការប៉ាន់ស្មានថា ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ប្រមាណ ៨៧ លាននាក់ ត្រូវបានចែករំលែកដល់ក្រុមហ៊ុន Cambridge Analytica ដែលបានយកទៅប្រើប្រាស់ដោយគ្មានសីលធម៌។ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិករងការប៉ះពាល់ច្រើនជាងគេ ដោយមានដល់ទៅប្រមាណ ៧០ លានគណនី៕
ចុចអាន៖
អ្នកចូលដៃបង្កើត Apple ប្រកាសឈប់ប្រើ Facebook ថែមបោះសម្ដីយ៉ាងឡូយ
ចំណូលខ្លះរបស់ Facebook កំពុងជាប់គាំង ក្រោយម្ចាស់លុយ ចាំមើលក្រុមហ៊ុនដោះស្រាយរឿងនេះសិន