ចំណូល​ខ្លះ​របស់ Facebook កំពុង​ជាប់​គាំង ក្រោយ​ម្ចាស់​លុយ ចាំ​មើល​ក្រុមហ៊ុន​ដោះស្រាយ​រឿង​នេះ​សិន

  • 2018-04-06 14:01:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ស្រី Sheryl Sandberg កាន់​តំណែង COO ក្នុង​ក្រុមហ៊ុន Facebook ខ្ពស់​ជាង​គេ​បង្អស់​បន្ទាប់​ពី​លោក Mark Zuckerberg ថ្មីៗ​នេះ​ក៏​បាន​ចេញ​មក​បកស្រាយ​ជុំវិញ​រឿងរ៉ាវ​បែក​ធ្លាយ​ទិន្នន័យ​របស់​អ្នក​ប្រើប្រាស់។

ថ្លែង​ក្នុង​បទសម្ភាសន៍​នៅ​ទីស្នាក់ការ​កណ្ដាល​នៃ​ទីក្រុង Menlo Park រដ្ឋ California អ្នក​ស្រី Sandberg បាន​មាន​ប្រសាសន៍​ថា៖ "យើង​សង្កេត​ឃើញ​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ Facebook មួយ​ភាគ​តូច កំពុង​ផ្អាក​ការ​ដាក់ Ads ដោយ​ពួក​គេ​ទាំង​នោះ​សុទ្ធ​សឹង​តែ​រង់ចាំ​នូវ​ការ​ឆ្លើយតប ដូច​ទៅ​នឹង​សំណួរ​ដែល​មនុស្ស​ឯ​ទៀត​បាន​ចោទសួរ​មក​កាន់​ពួក​យើង"។

ស្រ្តី​វ័យ ៤៨ ឆ្នាំ​សង្កត់​ធ្ងន់​ទៀត​ថា៖ "ពួក​គេ​ចង់​ឲ្យ​ប្រាកដ​ថា​ការ​ប្រើប្រាស់​ទិន្នន័យ​លើ Facebook ពិត​ជា​មាន​សុវត្ថិភាព"។ បច្ចុប្បន្ន​ក្រុមហ៊ុន​ក៏​កំពុង​ទាក់ទង​រក​ដំណោះស្រាយ​រវាង​បណ្ដា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្មដែរ ព្រោះ​ចំណូល​សឹង​តែ​ទាំង​អស់​គឺ​បាន​មក​ពី​កត្តា​នេះ​ឯង

រូបតំណាងលោក Zuckerberg និងអ្នកស្រី Sandberg

រំឭក​ថា​ បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​ ក៏​កំពុង​ដុតដៃដុតជើង ត្រួតពិនិត្យ​ឡើង​វិញ​នូវ​រាល់​ផលិតផល​ និង​គោលការណ៍​ទាំង​អំបាលម៉ាន ដើម្បី​រក​មធ្យោបាយ​ពង្រឹង​កិច្ច​ការពារ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ពី​ការ​បែកធ្លាយ​ដោយ​សម្ងាត់ ក្រោយ​ពី​ថ្មី​ៗ​នេះ ក្រុមហ៊ុន Cambridge Analytics បាន​ត្រួសត្រាយ​ផ្លូវ​ចូល​លួច​យក​ព័ត៌មាន​ពី​គណនី​ជាង ៨៧ លាន​ ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​ចម្លើយ​ឆ្លើយតប​របស់​មេ​ធំ Facebook លោក Mark Zuckerberg ថា​ នឹង​កំណត់​នូវ​ដើមចម​បញ្ហា​ក្នុង​សវនាការ​សភា​នា​សប្ដាហ៍​ក្រោយ​ជា​សាធារណៈ៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ កៅ រក្សា