សិស្សថៃជាង ៦០០នាក់ពុលអាហារ ខ្លះធ្ងន់ធ្ងរដល់ថ្នាក់ដេកពេទ្យ
- 2018-04-11 00:49:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិស្សថៃជាង ៦០០នាក់ពុលអាហារ ខ្លះធ្ងន់ធ្ងរដល់ថ្នាក់ដេកពេទ្យ
ចន្លោះមិនឃើញ
សិស្សជាង ៦០០នាក់ បានពុលអាហារដោយមានអាការៈចុកពោះ និងរាគ នៅវិទ្យាល័យ Satriwithaya ដែលស្ថិតនៅក្នុងក្រុងបាងកក របស់ថៃ នៅថ្ងៃទី១០ ខែមេសា ២០១៨នេះ។ ក្នុងនោះ សិស្សចំនួន ២២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ដោយសារស្ថានភាពពុលមានកម្រិតធ្ងន់ធ្ងរ។
ការពុលអាហារនេះ ត្រូវសង្ស័យថា បណ្ដាលមកការញាំអាហាររួមគ្នាមួយ នៅយប់ថ្ងៃទី៩ ខែមេសា ២០១៨ ដែលត្រូវបានផ្គត់ផ្គង់ពីខាងអាហារដ្ឋានរបស់វិទ្យាល័យនោះ។
លោក Apeem Phupitak អ្នកតំណាងវិទ្យាល័យនោះ បានលើកឡើងថា ប្រហែលមកពីខាងអាហារដ្ឋានរបស់សាលារៀន មិនធ្លាប់ទទួលរៀបចំអាហារសម្រាប់ការជួបជុំដែលមានមនុស្សច្រើនដូច្នេះ ទើបការចម្អិនមិនបានល្អ ហើយការរក្សាទុក មិនត្រូវតាមស្តង់ដារសីតុណ្ហភាព។
ចំណែកលោក Chawin Sirinak ប្រធានមន្ទីរសុខភាពក្រុងបាងកក បានបញ្ជាក់ថា ពេលនេះ ក្រុមការងាររបស់លោក កំពុងកំណត់ពីមូលហេតុពិត ដែលនាំឲ្យមានការពុលនេះ៕
ចុចអាន៖