បែកធ្លាយ! រូបភាពបំពានសិទ្ធិសត្វនៅតំបន់ទេសចរថៃ ឃើញហើយអាណិតខ្លោចចិត្ត
- 2018-04-11 03:44:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បែកធ្លាយ! រូបភាពបំពានសិទ្ធិសត្វនៅតំបន់ទេសចរថៃ ឃើញហើយអាណិតខ្លោចចិត្ត
ចន្លោះមិនឃើញ
អ្នកជំនាញថតរូបបរិស្ថានម្នាក់គឺលោក Aaron Gekoski វ័យ ៣៧ឆ្នាំបានចំណាយពេលក្នុងប្រទេស ថៃ ដើម្បីថតរូបបំពានសិទ្ធិសត្វយ៉ាងសាហាវឃោរឃៅនៅតំបន់ទាក់ទាញទេសចរជាច្រើនកន្លែង។ រូបភាពទាំងនោះបង្ហាញពីទិដ្ឋភាពសត្វព្រៃដូចជា ដំរី, ខ្លា, ក្រពើ, ស្វាឪ, ពស់ និងសត្វព្រៃជាច្រើនទៀត ត្រូវបានដាក់ក្នុងទ្រង់ និងបង្ខំឲ្យធ្វើសកម្មភាពផ្សេងៗដើម្បីទាក់ទាញភ្ញៀវទេសចរ។ មានពេលខ្លះទៀតសត្វទាំងនោះ ត្រូវទទួលទារុណកម្មដោយសារតែមិនព្រមធ្វើតាមបញ្ជារបស់គេទៀតផង។
ដោយមើលឃើញពីភាពសាហាវឃោរឃៅបែបនេះ លោក Aaron បានចុះទៅថតរូបនេះក្នុងតំបន់មួយចំនួនដូចជា Safari World, សួនសត្វ Pata និង សួនសត្វ Phuket ជាដើម ក្នុងគោលបំណងបណ្ដុះឲ្យមានការយកចិត្តទុកដាក់បន្ថែមចំពោះការរំលោភបំពានសិទ្ធិសត្វ ដែលភ្ញៀវទេសចរភាគច្រើនមើលរំលង។
ខាងក្រោមនេះ គឺជាទិដ្ឋភាពបំពានសិទ្ធិសត្វនៅតំបន់ទេសចរថៃ ឃើញហើយអាណិតខ្លោចចិត្ត ៖
ចុចអាន ៖