អតីត​បុគ្គលិក Google សុំ​ចិត្ត​​ពលរដ្ឋ​កម្ពុជា​ធ្វើ​រឿង​មួយ​លើ Google Street View

  • 2018-04-13 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 108

ចន្លោះមិនឃើញ

រូប​ភាព ៣៦០ ដឺក្រេ​ជា​ច្រើន​​បង្ហាញ​ពី​ប្រទេស​កម្ពុជា ត្រូវ​បាន​អតីត​បុគ្គលិក​ក្រុមហ៊ុន Google ផ្នែក Google Street View លោក ហេង សុវណ្ណ ខិត​ខំ​ថត​យ៉ាង​លំបាក​រហូត​ដាក់​លើ Google Street View ដើម្បី​ជួយ​ឲ្យ​ការ​ប្រើ​ប្រាស់​​កាន់​តែ​ទូលំទូលាយ។

លោក ហេង សុវណ្ណ កាល​នៅ​ជា​អតីត​បុគ្គលិក google

លោក​​​​លើក​ឡើង​ថា "បើ​មាន​ការ​គាំទ្រ​ច្រើន Street view នឹង​ទទួល​បាន​ការ​អាប់​ដេត(ធ្វើ​បច្ចុប្បន្នភាព) បាន​លឿន​។ លោក​សំណូម​ពរ​ឲ្យ​​​ពលរដ្ឋ​ ព្យាយាម​ប្រើប្រាស់​​ឲ្យ​បានច្រើន​តាម​លទ្ធភាព​និង​រាយការណ៍​ (Report) កន្លែង​ដែល​ខ្វះខាត​ដើម្បី​ឲ្យ Google ធ្វើការ​អាប់​ដេត Google Street View ​បាន​ល្អ​ជាង​មុន។

ក្រោយ​ពេល​ចប់​គម្រោង Street view កាល​ពី​ឆ្នាំ ២០១៥ លោក សុវណ្ណ រួម​និង​មិត្តភក្តិ​ទទួល​បាន​គម្រោង​ថ្មី​ឈ្មោះ getinside360។ ​គម្រោង​នេះ​ លោក​បាន​​ដាក់​រូប​ល្ខោន​ស្រមោល​ស្បែក​ធំ​និង​ល្ខោន​ខោល ៣៦០ដឺក្រេ​លើ Google Street View ក៏​ទទួល​បាន​ជោគជ័យ។

ក្រៅ​អំពី​​​ល្ខោន​ស្រមោល​ស្បែក​ធំ​ដែល លោក សុវណ្ណ ធ្លាប់​បាន​លើក​ឡើង​ថាចង់​បញ្ចូល របាំ វប្បធម៌ សារមន្ទីរ​ផ្សេង​ទៀតជាមួយ getinside360 ដោយ​ឥត​គិត​ថ្លៃ ថែម​ទាំង​បង្កើន​គុណភាព​រូប ប្លង់ថត​ឲ្យ​បាន​ប្រសើរ​ជាង​មុន។ លោក ចង់​លើក​ទឹកចិត្ត​ឲ្យ​ម្ចាស់​អាជីវកម្ម​​នានា​ស្គាល់​ពី​សារប្រយោជន៍ Google See inside Virtual Tour នៅ​លើ​ផែនទី Google Maps ឲ្យ​បាន​ទូលាយ ដូច​ប្រទេស​ជិត​ខាង៕


អត្ថបទ៖ រក្សា