គ្រូ​បឹង​កេត​ថា មិន​អាក្រក់​ទេ​ពី​ការ​ចាញ់ ៩-០ មក​​ចាញ់​ត្រឹម៤​គ្រាប់​

  • 2018-04-12 02:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក កែវ កុសល ​គ្រូ​បង្វឹក​របស់​បឹង​កេត​​យល់​ថា ការ​បរាជ័យ​ក្រោម​ថ្វី​ជើង​ Ceres–Negros ៤-០ កាល​ពី​យប់​មិញ​មិន​មែន​ជា​​រឿង​អាក្រក់​​ទេ ពី​ព្រោះ​កាល​ជើង​ទី​១ ចាញ់​​រហូត​ ៩-០ សម្រាប់​ការ​ប្រកួត​ AFC Cup 2018 កាល​ពី​យប់​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

លោក កែវ កុសល

​​គ្រូ​បង្វឹក​ខាង​លើ​​បាន​ឲ្យ​ដឹង​ថា ​កូន​ក្រុម​របស់​ខ្លួន​បាន​ប្រឹង​ប្រែង​អស់​សមត្ថភាព​ហើយ។ ចំពោះ​ការ​បរាជ័យ​ ៤-០ នេះ​លោក​គិត​ថា វា​ជា​ការ​ខិត​ខំ​មួយ​របស់​កូន​ក្រុម ដោយ​ជួយ​ក្រុម​​បាន​ល្អ​ជាង​កាល​​កាល​ជើង​ទី​១ ដែល​ចាញ់​រហូត ៩-០។

លោក​បន្ថែម​ថា បឹង​កេត​នៅ​មាន​កម្រិត​​មិន​ទាន់​ល្អ​ដល់​ Ceres ដែល​មាន​កីឡាករ​ល្អ​ ៗ ​ជា​ច្រើន​។ មែន​ទែន​ទៅ​ ​មុន​ការ​ប្រកួត​លោក​គិត​ថា ច្រើន​ណាស់​បឹង​កេត​ចាញ់​ត្រឹម ២ ​តែ​ចាញ់​ដល់ ៤ -០ ។ បើ​គិត​មក​ដល់​ពេល​នេះ​ បឹង​កេត​បាន​អស់​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ហើយ ក្រោយ​​ប្រកួត​បាន​ ៥ លើក​ចាញ់ ៤ និង​ឈ្នះ ១ ៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​