ដឹង​អត់ អ្នក​ស្រុក​ថៃ ថ្ងៃ​សង្ក្រាន្ត​គេ​ធ្វើ​អ្វី​ខ្លះ?

  • 2018-04-12 07:51:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សង្ក្រាន្ត (ជា​ភាសា​ថៃ៖ เทศกาลสงกรานต์) គឺ​ជា​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​របស់​ប្រទេស​ថៃ​។ វា​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ខែ មេសា ជា​រៀង​រាល់​ឆ្នាំ។ ប៉ុន្តែ​ថ្ងៃ​ឈប់​សម្រាក​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទាំង ថ្ងៃ​ទី ១៤ និង ១៥ ផង​ដែរ។

តើ​ប្រជាជន​ថៃ​នឹង​ធ្វើ​អ្វី​ខ្លះ​នៅ​ក្នុង​ថ្ងៃ​ដ៏​ពិសេស​នោះ?

តំបន់​កណ្ដាល

  • សម្អាត​ផ្ទះ
  • ស្លៀក​ពាក់​ខោអាវ ឬ សំពត់​មាន​ពណ៌​ស្រស់
  • យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ និង​ឧទ្ទិស​កុសល​ដល់​ដូនតា
  • ប្រលែង​សត្វ​ចាប និង ត្រី (ខ្លះ​ប្រលែង​សត្វ​គោ​ក្របី)

តំបន់​ខាង​ត្បូង

  • ធ្វើ​ការ​តិច​បំផុត
  • មិន​ចាយ​លុយ
  • មិន​ធ្វើ​បាប ឬ សម្លាប់​មនុស្ស ឬ សត្វ
  • មិន​និយាយ​កុហក

តំបន់​ខាង​ជើង

  • បាញ់​កាំភ្លើង ឬ ដុត​ផាវ​ដើម្បី​បណ្ដេញ​សំណាង​អាក្រក់
  • រៀបចំ​ម្ហូប​អាហារ យក​ទៅ​ប្រគេន​ព្រះសង្ឃ​នៅ​វត្ត
  • ត្រូវ​ទៅ​វត្ត​ដើម្បី​ធ្វើ​កុសល និង ស្រង់​ព្រះ

តំបន់​ខាង​លិច

  • ទៅ​វត្ត​ធ្វើ​កុសល និង​ពូន​ភ្នំ​ខ្សាច់
  • រៀបចំ​ម្ហូប​អាហារ​សម្រាប់​មនុស្ស​ចាស់​ក្នុង​ផ្ទះ

ក្រៅ​ពី​នោះ ពួក​គេ​មាន​លេង​ល្បែង​ប្រជាប្រិយ​នានា និង លេង​ជះ​ទឹក​គ្នា​ជា​ដើម៕

ចុចអាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី