ប្រទេសណាខ្លះ ប្រារព្ធធ្វើសង្ក្រាន្តដូចកម្ពុជាដែរ?

  • 2018-04-11 04:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ពាក្យ «សង្ក្រាន្ត» គឺ​ជា​ដំណើរ​ឃ្លាត​ចាក​ទី, ការ​ឈាន​ចូល​ដល់, ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់​ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម និង​ចុង​នៃ​រាសិចក្រ​ចួប​គ្នា​ពេញ​គ្រប់​ជាមួយ​ឆ្នាំ (ជា​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី)។

សង្ក្រាន្ត មិនមែន​ប្រារព្ធ​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ វា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​បណ្ដា​ប្រទេស​ជា​ច្រើន ជា​ពិសេស​នៅ​អាស៊ី​អាគ្នេហ៍។ សង្ក្រាន្ត មាន​ឈ្មោះ​ខុសៗ​ពី​គ្នា​នៅ​តាម​បណ្ដា​ប្រទេស​និមួយៗ។

ខាង​ក្រោម​នេះ​គឺ​ជា​ឈ្មោះ​សង្ក្រាន្ត និង​ប្រទេស​ដែល​ប្រារព្ធ​ធ្វើ​សង្ក្រាន្ត៖

  • សង្ក្រាន្ត ឬ ចូលឆ្នាំខ្មែរ - កម្ពុជា៖ ថ្ងៃ​ទី ១៤ ដល់ ១៦ ខែ មេសា
  • Nobo-borsho - បង់ក្លាដេស៖ ថ្ងៃ​ទី ១៤ ខែ មេសា
  • Pi Mai Lao - ឡាវ៖ ថ្ងៃ​ទី ១២ ដល់ ១៥ ខែ មេសា
  • Aluth Avurudda - ស្រីលង្កា៖ ថ្ងៃ​ទី ១៤ ខែ មេសា
  • Songkran - ថៃ៖ ថ្ងៃ​ទី ១៣ ដល់ ១៦ ខែ មេសា
  • Thingyan - មីយ៉ាន់ម៉ា៖ ថ្ងៃ​ទី ១៣ ដល់ ១៦ ខែ មេសា
  • Puthandu - ម៉ូរីស (Mauritius) , ឥណ្ឌា , ម៉ាឡេស៊ី និង សិង្ហបុរី៖ ថ្ងៃ​ទី ១៤ ខែ មេសា
  • ពិធីបុណ្យបាចទឹក (Water-Sprinkling Festival) - ខេត្ត Yunnan ប្រទេស​ចិន និង​ភាគ​ខាងជើង​ប្រទេស​វៀតណាម៖ ថ្ងៃ​ទី ១៣ ដល់ ១៥ ខែ មេសា

ចុច​អាន៖

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី