Premier League ដក​គ្រាប់​ទី​ពីរ​របស់ Eriksen ទល់​នឹង​ Stoke ឲ្យ​ទៅ​ Kane វិញ​

  • 2018-04-12 04:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Christian Eriksen បាន​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​ Tottenham Hotspur បាន​យក​ឈ្នះ​ Stoke City ២​ទល់​នឹង​១​កាល​ពី​សប្ដាហ៍​មុន។

Eriksen

យ៉ាង​ណា​ការ​ទាត់​បាល់​ Free Kick ចូល​ទី​គ្រាប់​ទី​២​របស់​ Eriksen ត្រូវ​ Spurs ប្ដឹង​តវ៉ា​ឲ្យ​ Premier League រាប់​ឲ្យ​ទៅ​ខ្សែ​ប្រយុទ្ធ​ Harry Kane វិញ​ដើម្បី​ឲ្យ​រូប​គេ​កើន​ដល់​២៥​គ្រាប់​មាន​ឱកាស​ប្រជែង​ស្បែក​ជើង​មាស​ជាមួយ​ Mohamed Salah​ របស់​ Liverpool។

ក្រុម​របស់​រហស្សនាម​ថា​ មាន់​ខ្នាយ​មាស​អះអាង​ថា​ការ​ស៊ុត​របស់​ Eriksen បាន​ប៉ះ​ក្បាល​ Kane បន្តិច​មុន​លោត​ចូល​ទី។​ ក្រោយ​ការ​ពិនិត្យ​ឡើង​វិញ​ Premier League បាន​សម្រេច​តាម​ការ​ទាមទារ​របស់​ Spurs ដោយ​រាប់​គ្រាប់​ទី​ពីរ​របស់​ Eriksen ឲ្យ​ទៅ​ Harry Kane៕

Harry Kane

ប្រភព៖ Premier League   ប្រែសម្រួល៖ វីរ័ត្ន