តារាល្បីៗទាំង១០រូប អ្នកគួរតែ Follow លើបណ្ដាញសង្គម Instagram
- 2018-04-12 05:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាល្បីៗទាំង១០រូប អ្នកគួរតែ Follow លើបណ្ដាញសង្គម Instagram
ចន្លោះមិនឃើញ
បណ្ដាញសង្គម Instagram គឺជាកន្លែងមួយប្រមូលផ្ដុំដោយរូបភាពគ្រប់បែបយ៉ាង មិនថាជាលក្ខណៈសិល្បៈឬរូបថតតារាល្បីៗនោះទេ។ ចំពោះតារាល្បីៗទាំង១០រូបនេះវិញ តែងតែបង្ហាញអ្នកគាំទ្រខ្លួននូវសកម្មភាពប្លែកៗ និងរំភើបក៏ដូចជាឈុតសម្លៀកបំពាក់ស្អាតៗផងដែរ។ ដូច្នេះហើយប្រសិនជាអ្នកចង់បានអារម្មណ៍ល្អ ក៏ដូចជាក្រឡេកមើលកន្លែងថ្មីៗស្អាតៗ តារាៗទាំងនេះអ្នកគួរតែក្រឡេកមើល។
តោះ! អីចឹងមកមើលទាំងអស់គ្នា!
១០. Taylor Swift
រូបថតផ្សេងៗនៅលើបណ្ដាញសង្គម Taylor គឺពិតជាគួរឲ្យស្រលាញ់ និងធម្មជាតិមិនសូវជាប្រើរូបផ្លូវការប៉ុន្មានទេ ដូច្នេះហើយទើបអ្នកគាំទ្រជាច្រើនពេញចិត្តគណនីរបស់នាង។
៩. Sofia Veragra
ប្រសិនជាអ្នក Follow គណនីរបស់ Sofia អ្នកនឹងមិនខកចិត្តទេ ដោយសារតែនាងតែបង្ហោះរូបថត Selfie ស្អាតៗគួរឲ្យស្រលាញ់។ មិនត្រឹមតែប៉ុណ្ណោះនាងតែងតែបង្ហោះរូបថតពេលនាងដើរលេង និងធ្វើម្ហូបប្លែកៗ ពិតជាគួរឲ្យចង់ញ៉ាំ។
៨. Gisele Bundchen
តារាម៉ូដែលល្បីឈ្មោះរូបនេះ មិនចូលចិត្តបង្ហោះរូបថតដែលនាងចូលរួមក្នុងកម្មវិធីធំៗ ប្រណិតៗនោះទេ ផ្ទុយទៅវិញនាងតែងតែបង្ហោះរូបគួរឲ្យស្រលាញ់បង្ហាញពីជីវិតបែបសាមញ្ញៗជំនួសវិញ។
៧. Victoria Beckham
ភរិយារបស់កីឡាបាល់ទាត់និងម៉ូដែល David Beckham ចូលចិត្តបង្ហោះរូបប្លែកៗ និងកំប្លែងៗ គួរឲ្យចង់មើល។
៦. Willow Smith
តារាចម្រៀងកូនស្រីតារាសម្ដែង Will Smith រូបនេះ តែងបង្ហោះរូប Selfie ស្អាតៗនិងប្លែកៗ ស៊ីគ្នាជាមួយនឹងការតុបតែងខ្លួនរបស់នាង។
៥. Hilary Duff
អតីតតារាល្បីប្រចាំ Disney រូបនេះតែងបង្ហោះរូបថតគួរឲ្យស្រលាញ់ពីសកម្មភាពប្រចាំថ្ងៃរបស់នាង ព្រមទាំងរូបថតរបស់កូនដ៏គួរឲ្យស្រលាញ់របស់នាងផងដែរ។
៤. Oprah Winfrey
ជាមួយនឹងអ្នកគាំទ្រជាង ១៣លាននាក់ Oprah តែងតែធ្វើឲ្យមនុស្សជាច្រើនកោតសរសើរនូវទឹកចិត្តល្អរបស់នាង និងតែងតែជំរុញទឹកចិត្តមនុស្សគ្រប់រូបដែលនាងបានជួប។
៣. Dwayne Johnson
The Rock តែងតែធ្វើឲ្យអ្នក Followers របស់ខ្លួនមានអារម្មណ៍ល្អ និងជំរុញទឹកចិត្តដោយសារតែរូបសម្រស់និងភាពមាំមួនរបស់លោក ក្នុងការធ្វើសកម្មភាពផ្សេងៗ។
២. Ariana Grande
ជាមួយនឹងអ្នក Followers ជាង១០០លាននាក់របស់នាង Ariana Grande តែងតែបង្ហោះវីដេអូនិងរូបថតស្អាតៗនិងគួរឲ្យស្រលាញ់របស់នាង។
១. Selena Gomez
អ្នកណាៗ ក៏ Follow Selena នៅក្នុង Instagram ដែរ ដោយសារតែនាងតែងតែរូបថតគួរឲ្យស្រលាញ់និងស្អាតៗមិនធម្មតា តែងតែបង្ហោះជាហូរហែរ៕