ថៃចេញបម្រាមយ៉ាងតឹងរ៉ឹង ៧ នៅថ្ងៃសង្ក្រាន្តឆ្នាំថ្មី

  • 2018-04-12 06:28:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​​ថៃ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១៨​ខាង​មុខ។ ទន្ទឹម​នឹង​ការ​ខិត​ជិត​មក​ដល់​នូវ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នេះ រដ្ឋាភិបាល​ថៃ​បាន​ប្រកាស​ចេញ​នូវ​បម្រាម​ចំនួន ៧ ដើម្បី​រក្សា​សន្តិសុខ និង​សុវត្ថិភាព​អ្នក​ទេសចរ​ទាំង​ក្នុង​ស្រុក និង​អន្តរជាតិ ដែល​មាន​ដូច​ខាង​ក្រោម៖

១. ហាម​ស្លៀក​ពាក់​បញ្ចេញ​សាច់​ខ្លាំង​ពេក (សម្លៀក​បំពាក់​បែប​ប្រពៃណី​ត្រូវ​បាន​លើក​ទឹក​ចិត្ត)

២. ហាម​លក់ ឬ​ផឹក​គ្រឿង​ស្រវឹង​នៅ​តំបន់​ប្រារព្ធ​សង្ក្រាន្ត​ឆ្នាំ​ថ្មី

៣. ហាម​លេង​បាច​ទឹក​ដែល​លាយ​ជាមួយ​ម្សៅ ទឹក​កក ឬ​សាប៊ូ

៤. ហាម​លេង​កាំភ្លើង​បាញ់​ទឹក​ដែល​មាន​កម្លាំង​ខ្លាំង ឬ​អាច​បង្ក​គ្រោះថ្នាក់

៥. ហាម​បើក​រថយន្ត​ប្រភេទ Pickup ដែល​ផ្ទុក​បារ៉ែល​ទឹក​លើ​ដង​ផ្លូវ​សំខាន់ៗ

៦. ហាម​រាំ​សិចស៊ី

៧. ហាម​ធ្វើ​កម្មវិធី​នៅ​ម៉ោង​ដែល​មិន​សមរម្យ៕

ចុចអាន៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ ឈាង

អត្ថបទថ្មី