Google ប្រុង​ទិញ​យក​បច្ចេកវិទ្យា​របស់ Nokia សម្រាប់​ប្រើ​ក្នុង​យន្តហោះ

  • 2018-04-12 08:47:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សារ​ព័ត៌មាន Bloomberg បាន​រាយ​ការណ៍​មក​ថា ក្រុមហ៊ុន Google កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន Nokia ក្នុង​ការ​ទិញ​យក​បច្ចេកវិទ្យា​ក្នុង​ការ​ត​ភ្ជាប់​ Wi-Fi នៅ​លើ​យន្តហោះ។

កាល​ពី​ចុង​ឆ្នាំ ២០១៧ ក្រុមហ៊ុន Nokia បាន​ប្រកាស​ចេញ​បច្ចេកវិទ្យា​​អ៊ីនធឺណិត​ សម្រាប់​ប្រើប្រាស់​ក្នុង​យន្តហោះ​​ដែលផ្តល់​ល្បឿន​លឿន​ជាង​ក្រុមហ៊ុន Gogo ដែល​ប្រើ​ប្រាស់​លើ​ជើង​ហោះ​ហើរ​ភាគ​ច្រើន​សព្វ​ថ្ងៃ។ គេ​រំពឹង​ថា Google នឹង​ទិញ​យក​បច្ចេកវិទ្យា​នេះ ដើម្បី​ពង្រឹង​ដល់​ផលិតផល​កម្មវិធី​របស់​ខ្លួនដូច​ជា YouTube និង Play Music សម្រាប់​អ្នក​ដំណើរ​លើ​យន្តហោះ។

បើ​តាម Bloomberg បច្ចេកវិទ្យា​ដែល​ Nokia បាន​បង្កើត​ឡើង​នេះ មិន​មែន​ជា​ស្នូល​របស់​ក្រុមហ៊ុន​ឡើយ ពោល​គឺ Nokia កំពុង​ដុត​ដៃ​ដុត​ជើង ធ្វើ​ការ​ផ្ដល់​ការ​ផ្គត់​ផ្គង់​​អ៊ីនធឺណិត​ដល់​អ្នក​ប្រើ​ប្រាស់​តាម​ផ្ទះ​ទៅ​វិញ​ទេ។ យ៉ាង​ណា​មិញ ទាំង​ក្រុមហ៊ុន Alphabet ដែល​ជា​ក្រុមហ៊ុន​មេ​របស់ Google និង​ Nokia ផ្ទាល់​មិន​ទាន់​បាន​ឆ្លើយ​តប​ទៅ​លើ​ការ​ទិញ​ដូរ​នេះ​នៅ​ឡើយ​ទេ។

ចុចអាន៖

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម