ទើប​ចេញ​លក់ Galaxy S9+ ទំហំ 64GB តម្លៃ​នៅ​តែ​កប់

  • 2018-04-12 08:44:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​បញ្ចេញ​លក់ Galaxy S9+ សម្រាប់​ទំហំ 64GB ក្នុង​តម្លៃ​ជាង​ ៨៦៩ ដុល្លារ។ បន្ទាប់​ពី​ចេញ​នៅ​អេស្ប៉ាញ​ប៉ុន្មាន​ថ្ងៃ​ តំណាង​ Samsung បាន​បញ្ជាក់​ថា សម្រាប់​ទីផ្សារ​កម្ពុជា​នឹង​មិនមាន​​ទំហំ 64GB ដូច​ប្រទេស​នៅ​ប៉ែក​អឺរ៉ុប ឬ​ជិត​ខាង ហើយ​តម្លៃ​ក៏​ខុស​គ្នា​។

លោក រតនា សោភ័ណ ប្រធាន​ផលិត​ផល​ទូរសព្ទ​ដៃ Samsung កម្ពុជា បាន​ឆ្លើយ​តប​ថា៖ "តាម​មតិ​អ្នក​ប្រើ​ប្រាស់ អត់​ចង់​បាន 64GB ទេ។ យើង​ចង់​ឲ្យ​អ្នក​ប្រើ​ប្រាស់ មាន​អារម្មណ៍​ថា មាន​ស៊ីម២ មេម៉ូរី​ក៏​ធំ​ស្រាប់ ដោយ​មិន​ចាំ​បាច់​ទិញ​មេម៉ូរី​ក្រៅ​ថែម"។

ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​លក់​សម្រាប់​ត្រកូល S9+ ទំហំ 64 GB ក្នុង​តម្លៃ​រាង​ទាប​បន្តិច បន្ថែមការលក់​ Galaxy S9 ទំហំ 128GB និងS9+ ទំហំ 128 GB និង256 GB។

ត្រកូល S9 ជំនាន់​ចុង​ក្រោយ​ Samsung បាន​បង្ហាញ​រូបរាង​ជា​ផ្លូវកាល​កាល​ពី​ថ្ងៃ ២៥ ខែ​កុម្ភៈ​ ដោយ​បាន​រចនា​​ជាមួួយរូបរាង​មិន​ខុស​គ្នា​ប៉ុន្មាន​នឹង S8/S8+ ឡើយ តែ​បន្ថែម​ជាមួយ​នឹង​មុខងារ​ខ្លាំងៗ​មួយ​ចំនួន ដូចជា​កាមេរ៉ាដែល​អាច​ចាប់​យក​រូបភាព​យឺត​បំផុត​ដល់​ទៅ 960fps ថត​ពេល​យប់​បាន​ល្អជាមួយ F1.5 ព្រម​ទាំង​មាន​មុខងារ AR Emoji និង​ចំណុច​ពិសេស​ជាច្រើន​ទៀត។

Galaxy S9 សម្រាប់​ទំហំ 128 GB តម្លៃ ៨៥៩ ដុល្លារ។ ឯ Galaxy S9+ ទំហំ 128GB ​តម្លៃ ៩៤៩ ដុល្លារ និង ៩៩៩ ដុល្លារ សម្រាប់​ទំហំ 256 GB។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

ចុចអានបន្ត៖

អត្ថបទ៖ ម៉េងងី