ឈ្មោះ​ប្លែក​បន្តិច​មែន តែ​​ទឹក​រ៉ែ​ធម្មជាតិ​នេះ​ជួយ​សុខភាព​បាន​ច្រើន​​ហួស​​ស្មាន​

  • 2018-04-12 08:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគច្រើន​យល់​ថា​ការ​ផឹក​ទឹក​គឺ​គ្រាន់​តែ​ដើម្បី​បំបាត់​ភាព​ស្រេច​ទឹក ឬ​បន្សើម​មាត់ តែ​តាម​ពិត​វា​មាន​សារៈសំខាន់​ច្រើន​ជាង​នេះ​រាប់​ម៉ឺន​ដង​។ ប្រព័ន្ធ​រាង​កាយ​មនុស្ស​​ត្រូវ​ការ​​ទឹក​បំផុត​ដើម្បី​ដំណើរ​ការ​បាន​ល្អ​​ ពិសេស​នៅ​ខែ​ក្ដៅ​បែប​នេះ​ព្រោះ​​វា​ជួយ​ផ្ដល់​សំណើម​​ដល់​រាង​កាយ​ថែម​ទៀត​។​ រាល់​ថ្ងៃ​ៗ បរិមាណ​ទឹក​ក្នុង​ខ្លួន​អ្នក​ត្រូវ​​បាត់​បង់​ជាប្រចាំ តាមរយៈ​ការ​ហួត​ចេញ​ពី​ស្បែក​ ដង្ហើម​ ការ​បន្ទោបង់ ជាដើម​ ហើយ​វា​ចាំបាច់​ត្រូវ​បំពេញ​ឡើង​​វិញ​ដើម្បីឲ្យ​អ្នក​អាច​រក្សា​តុល្យភាព​ក្នុង​ខ្លួន​​ មាន​ថាមពល​ និង​មាន​សុខភាព​ល្អ។​​​

ដូច្នេះ​ប្រសិន​បើ​អ្នក​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ ការ​​ផឹក​ទឹក​រ៉ែ​ធម្មជាតិ​ជា​ជម្រើស​ល្អ​បំផុត​ ព្រោះ​នេះ​ជា​វិធី​ងាយ​ស្រួល​ តែ​ជួយ​សុខភាព​បាន​​ច្រើន​ ធ្វើ​ឲ្យអ្នក​មិន​ងាយ​ឈឺ​ស្កាត់​ឡើយ។ តួ​យ៉ាង​ដូចជា​ទឹក​រ៉ែ​ធម្មជាតិ អនោត្តា​ (Anotta Mineral Water) ដែល​ត្រូវ​បាន​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរជាតិ​ទទួល​ស្គាល់​ថា​ពិត​ជា​មាន​គុណភាព​ខ្ពស់ និង​មាន​បរិមាណ​រ៉ែ​ចាំ​បាច់​ជា​ច្រើន​ដល់ទៅ​៣៦០ ដែល​រាង​កាយ​​ត្រូវការ ​​ជួយ​ឲ្យ​សុខភាព​​ល្អ​​ប្រាកដ​មែន​។​​​

គុណ​ប្រយោជន៍​សំខាន់​ៗ​ក្នុង​ទឹក​រ៉ែ​ធម្មជាតិ​ អនោត្តា រួម​មាន ៖

  • ផ្គត់​ផ្គង់​សារ​ធាតុ​បម្រុង​ និងបង្កើន​ថាមពល​សម្រាប់​មនុស្ស​គ្រប់​វ័យ
  • ពង្រឹង​ដំណើរ​ការ​ខួរក្បាល​ និង​ជួយ​សម្រួល​សម្ពាធ​ឈាម
  • រក្សា​លំនឹង​ធាតុ​ទឹក​ និង​បណ្ដេញ​ជាតិ​ពុល​ក្នុង​ខ្លួន
  • បំប៉ន​កោសិកា​ស្បែក​និង​ទប់ស្កាត់​ភាព​ជ្រីវ​ជ្រួញ​
  • សម្រួល​ក្នុង​ការ​សម្រក​ទម្ងន់ ​និង​កាត់​បន្ថយ​ជាតិ​ស្ករ
  • ពង្រឹង​សុខភាព​ឆ្អឹង។

ដោយ​ហេតុ​នេះ​ហើយ​ទឹក​រ៉ែ​ធម្មជាតិ​មួយ​នេះ​ត្រូវ​គេ​និយម​ប្រើ​ជាប្រចាំ​ជំនួស​ឲ្យ​ការ​ផឹក​ទឹក​ធម្មតា រាល់​ពេល​នឿយ​ហត់​ពីការងារ​ ឬការសិក្សា​ ក្រោយ​ពេល​ហាត់​ប្រាណ​ ឬ​ពេល​ដើរកម្សាន្ត​ជិត​ឆ្ងាយ​ សម្រាប់​មនុស្សចាស់​ ស្ត្រី​មាន​ផ្ទៃ​ និង​ទារក​តូច​​ជាដើម។

សម្រាប់​ឱកាស​ចូលឆ្នាំ​ខ្មែរ​នេះទឹក​រ៉ែធម្មជាតិ អនោត្តា​ មាន​លក់​​បញ្ចុះតម្លៃ ១០% រយៈពេល ៣ថ្ងៃ គឺ ចាប់​ពីថ្ងៃ ទី១២ នេះ រហូត​ដល់ ថ្ងៃ​ទី​១៥ មេសា​ ២០១៨

ចង់​ដឹង​ថា​អាច​ផឹក​ទៅ​ស្រួល​ខ្លួន នឹង​ជួយ​សុខភាព បាន​ច្រើន​ប៉ុណ្ណា​នោះ កុំ​ខកខាន​ឱកាស​ប្រ៉ូម៉ូសិន ឆ្នាំ​ថ្មី​នេះ​ឲ្យ​សោះ​ណា៎

ផលិត​ឡើង​ក្នុង​ឆ្នាំ​២០១៤ អនោត្តា គឺជា​ទឹក​រ៉ែ​ធម្មជាតិ​បរិសុទ្ធ​សម្រាប់​ជួយ​សុខភាព​ ​ប្រៀប​ដូច​ទឹក​ដែល​មាន​ប្រភព​ពី​ភ្នំ​ហេមពាន្ត​ត្រូវ​បាន​ច្រោះ​និង​រក្សា​ទុក​ក្រោម​ស្រទាប់​ថ្ម​រាប់​លាន​ឆ្នាំ​មក​ហើយ​ឥឡូវ​នេះ​បាន​នាំ​មក​ជូន​លោក​អ្នក​ដោយ​បច្ចេកវិទ្យា​ទំនើប​ក្នុង​កម្រិត​ស្តង់ដារ​អន្តរជាតិ៕

អត្ថបទ៖ ដេត លីដា

អត្ថបទថ្មី