Audi R8 RWS សេរ៊ី​ឆ្នាំ ២០១៨ រាង​ឡូយ​កម្លាំង​ថ្លៃ​ជាង ១០ មុឺន​ដុល្លារ

  • 2018-04-15 00:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Audi បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត R8 RWS (ប្រព័ន្ធ​រត់​ដោយ​កង់​ក្រោយ) សេរ៊ី​ឆ្នាំ ២០១៨ រចនា​រូបរាង​ដ៏​ស៊ីវិល័យ បន្សំ​កម្លាំង​ម៉ាស៊ីន​ V10 ចំណុះ ៥,២ លីត្រ ដូច​ម៉ូឌែល Coupe និង Sypder។​

ល្ហិចល្ហៀង​ពី​តំណាង​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ ត្រកូល R8 ជំនាន់​ក្រោយ​នឹង​មាន​លក់​ក្នុង​តម្លៃ ១៣៩ ៩៥០ ដុល្លារ (បូក​ទាំង​ថ្លៃ​ដឹក​ជញ្ជូន ១ ២៥០ ដុល្លារ) មាន​លក់​ដើម​រដូវ​ក្តៅ​ខាង​មុខ។

ប្រភព​ពី Audi ផ្ទាល់​បាន​ឲ្យ​ដឹង​ថា​ ទម្ងន់​ខ្លួន RWS ម៉ូឌែល​នេះ​ប្រហែល ៣ ៥០៥ ផោន ស្រាល​ជាង​ប្រមាណ ២៣០ ផោន​ធៀប​នឹង​ត្រកូល V10 Coup (ប្រើ​ប្រព័ន្ធ​រត់​ដោយ​កង់​ទាំង​បួន)។ ចំពោះ​កម្លាំង​ម៉ាស៊ីន ៥៤០ សេះ អាច​ផលិត​ល្បឿន​អតិបរមា ៣១៨ គ.ម/ម៉ និង​បង្កើន​ល្បឿន​ពី ០ – ១០០ គ.ម/ម៉ ប្រើ​ពេល ៣,៧ វិនាទី។​

តាម​របាយការណ៍​ពី Motor Trend ក៏​បញ្ជាក់​ដែរ​ថា​ម៉ូឌែល​នេះ​នឹង​មាន​ផលិត ៩៩៩ គ្រឿង ដោយ​ក្នុង​នោះ ៣២០ គ្រឿង អាច​នឹង​ដឹក​ជញ្ជូន​មក​ទីផ្សារ​សហរដ្ឋអាមេរិក។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Carbuzz   ប្រែ​សម្រួល៖ កៅ រក្សា