មិន​ថា​ឆ្នាំ​នេះ​ឬ​ឆ្នាំ​ក្រោយ គ្មានទេម៉ាស៊ីនហ្គេម PS5 ពីក្រុមហ៊ុន SONY

  • 2018-04-13 01:26:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចចាមអារ៉ាម​មុន​នេះ​បន្តិច​ធ្លាប់​បង្ហើប​ថា​ក្រុមហ៊ុន SONY នឹង​ដាក់​បង្ហាញ PlayStation 5 ក្នុង​ឆ្នាំ ២០១៨ ប៉ុន្តែ​របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​លើក​ឡើង​ខុស​ពី​ពេល​មុន ដោយ​ថា​គ្មាន​នោះ​ទេ​ម៉ាស៊ីន PS5 កុំ​ថា​ឡើយ​ក្នុង​ឆ្នាំ ២០១៨ ឬ ២០១៩ ដោយ​កាលបរិច្ឆេទ​ពិត​ប្រាកដ​អាច​ពន្យារពេល​ដល់​ឆ្នាំ ២០២០ ឯណោះ។

ប្រភព​ក៏​សង្កត់​ធ្ងន់​ថា​ SONY កំពុង​ដុតដៃដុតជើង​ជាមួយ​ក្រុម​អ្នក​អភិវឌ្ឍ ដោយ​ជា​ធម្មតា​ម៉ាស៊ីន​ហ្គេម​នឹង​អាច​ចរាចរ​លើ​ទីផ្សារ​បាន ក្រោយ​ការ​តេស្ត​សាកល្បង​រយៈ​ពេល ១ ទៅ ២ ឆ្នាំ ប៉ុន្តែ​ភាគច្រើន​នៃ​ Developer ពុំ​ដែល​បង្ហើប​ប្រាប់​ពី​កាល​បរិច្ឆេទ​ពិត​ប្រាកដ​ឡើយ ព្រោះ​គ្រប់​យ៉ាង​ត្រូវ​លាក់​ទុក​ជា​អាថ៌កំបាំង។

យ៉ាងណាមិញ​ជុំវិញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន PS5 អាច​នឹង​ប្រើ CPU 8-core របស់​ក្រុមហ៊ុន Zen បន្សំ​ឈីប GPU របស់ AMD ដោយ​មាន​ការ​គាំទ្រ​ឧបករណ៍ VR ខុស​ពី​ម៉ូឌែល PS4 ដែល​បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ ២០១៣ និង ២០១៦ ជំនាន់ PS4 Pro។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា