ទៀតហើយ មាន​ករណី​ផ្ទុះ​ឆេះ iPhone សង្ស័យ​មកពី​ប្រើថ្ម​ក្លែងក្លាយ

  • 2018-04-12 01:25:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ iPhone របស់ស្រ្តី​ចិន​ម្នាក់ បាន​ផ្ទុះ​ឆេះ​ក្នុង​ហាង​ជួសជុល​មួយ​កន្លែង នៅ​ទីក្រុង​សៀងហៃកាល​​ពីថ្ងៃ​ទី ៣ មេសា។

ប្រភព​​បញ្ជាក់​ថា ដំបូង​ឡើយ​ទាំង​ជន​រងគ្រោះ​និង​ជាង​ជួសជុល​អង្គុយ​ជុំវិញ​តុ​មូល ភ្លាម​នោះ​ទូរសព្ទ​ក៏​ស្រាប់​តែ​ផ្ទុះ​ចេញ​ផ្កាភ្លើង ទាំង​ដែល​ស្រី្ត​ឈ្មោះ Ren កំពុង​កាន់​ម៉ាស៊ីន​ជាប់​នឹង​ដៃ។​ Ren បញ្ជាក់​ជុំវិញ​ដូច្នោះ​ថា៖ "ពេល​នោះ​ខ្ញុំ​កំពុង​និយាយ​ជាមួយ​ជាង ដោយ iPhone កាន់​ជាប់​នឹង​ដៃ​ឆ្វេង ហើយ​ភ្លាមៗ​ក៏​ស្រាប់​តែ​ផ្ទុះ​ឆេះ​តែ​ម្តង ក្រោយ​មក​អ្នក​គ្រប់គ្រង​ហាង​ក៏​ប្រញាប់ប្រញាល់​បញ្ជូន​ខ្ញុំ​ទៅ​មន្ទីរពេទ្យ"។

តាម​ប្រភព​ឲ្យ​ដឹង​ Ren ទំនង​ជា​ធ្លាប់​ប្តូរ​ថ្ម​នៅ​ហាង​នេះ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​រយៈ​ពេល ៤ ខែ​បន្ទាប់​ថ្ម​ក៏​ឡើង​ប៉ោង ហើយ​រត់​មក​រក​កន្លែង​ដើម​ចង់​ឲ្យ​ជួយ​ពិនិត្យ​មើល ប៉ុន្តែ​មិន​ច្បាស់​ថា​ក្នុង​ពេល​កើត​ហេតុ​ថ្ម​ដែល​ផ្ទុះ ជា​ថ្ម​ចាស់​ឬ​ថ្ម​ទើប​ប្តូរ​ថ្មី ខណៈ​មិន​ទាន់​មាន​ការ​បកស្រាយ​ពី​សាមី​ខ្លួន​ផ្ទាល់​នៅ​ឡើយ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា