ទ្រនាប់កល់​​របស់​ Mark Zuckerberg ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ

  • 2018-04-11 07:14:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សវនាការ​យប់​ម្សិលមិញ​នេះ​​លោក​ Mark Zuckerberg ​បាន​អង្គុយ​ចំ​វង់​កណ្ដាល​ ​ដើម្បី​ទទួល​សំនួរ​ពី​សមាជិក​សភា​ ហើយ​គេ​បាន​ប្រទះ​ឃើញ​ថា​កៅអី​អង្គុយ​របស់​លោក​មាន​ទ្រនាប់​កល់​យ៉ាង​ពិសេស។

ស្ថាបនិក​ដែល​មាន​កម្ពស់​ ១៧០ ស.ម នេះ​ បាន​អង្គុយ​លើ​ទ្រនាប់​កល់​ដែល​មាន​កម្រាស់​ប្រមាណ​ ១០ ស.ម ដែល​បាន​ក្លាយ​ជា​ប្រធានបទ​ជជែក​វែកញែក​ថ្មី​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។

​ប្រភព​ពី​ក្រុមហ៊ុន​ Facebook ឲ្យ​ដឹង​ថា​ទ្រនាប់​កល់​នេះ​ មិន​​មែន​ជា​ទ្រនាប់​ផ្ទាល់​ខ្លួន​របស់​មហាសេដ្ឋី​រូប​នេះ​​នោះ​ទេ ប៉ុន្តែ​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​គណៈកម្មាធិការ​​​ព្រឹទ្ធសភា​ផ្ទាល់។ ប្រភព​បាន​លើក​ឡើង​ដូច​នេះ​ថា ៖ "វា​ជា​វិធី​ស្តង់ដារ​មួយ​របស់​គណៈកម្មាធិការ"។

​​​​​​​​យ៉ាងណាក្ដី​​មាន​​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ភាគ​ច្រើន​យល់​​ថា​ វា​ជា​ទ្រនាប់​កល់​មួយ​ ដើម្បី​ធ្វើ​ឲ្យ​ Mark ខ្ពស់​ជាង​មុន​ និង​ខ្លះ​ទៀត​យល់​ថា​សម្រាប់​សម្រួល​ដល់​ការ​អង្គុយ​ដែល​មាន​រយៈពេល​រាប់​ម៉ោង៕

ចុចអាន៖

ប្រភព៖ nypost   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម