និស្សិត​​​មួយ​ក្រុម​មាន​សមត្ថភាព​​សរសេរ​កូដ​​​កុំព្យូទ័រ​ថ្មី ជួយ​ច្រើន​ដល់​ជន​ពិការ​​ភ្នែក​

  • 2018-04-12 10:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយ​ជា​ភាសា​អង់គ្លេស​​នៅ​ចំពោះ​មុខ​កុំព្យូទ័រ Laptop ភ្ជាប់​ជាមួយ​នឹង​ប្រព័ន្ធ​កាមេរ៉ា យុវជន​ម្នាក់​បាន​​​លើក​ក្រដាស​មួយ​សន្លឹក​ ដែល​មាន​​សរសេរ​ជា​ភាសា​អង់គ្លេស​ដាក់​នៅចំពោះមុខ​កាមេរ៉ា​​  និង​បាន​ចោទសួរ​​​ទៅ​​កាន់​កុំព្យូទ័រ​របស់​​ខ្លួន​ថា “Mina… open camera  ……ok…you got camera …Mina can you look at this ? let me think…”​។​ រង់​ចាំ​ប្រហែល​ពីរ​វិនាទី​​​កុំព្យូទ័រ​​បាន​ស្គែន​យក​អក្សរ​នៅ​​លើ​ក្រដាស​ និង​​អាច​​អាន​បាន​យ៉ាង​ល្អ​នូវ​សំណេរ​ ដែល​មាន​នៅ​លើ​ប្រកាស​។ Mina គឺជា​ឈ្មោះ​ ដែល​អ្នក​ប្រើប្រាស់​អាច​ហៅ​ មុននឹង​​បញ្ជា​ឱ្យ​អាន​អក្សរ​នៅ​លើ​ក្រដាស​។

 

កម្មវិធី​ខាង​លើ​នេះ​ គឺជា​ស្នាដៃថ្មី​មួយ​​​​​របស់​យុវជន សៀក ពិសិដ្ឋ ​និង​កញ្ញា ស្រេន ណាស៊ីមះ និស្សិត​ឆ្នាំ​ទី​២ ​​​ ​នៃ​សកលវិទ្យាល័យ​ន័រតុន​ ដែល​អាច​មាន​សមត្ថភាព​អាន​អក្សរ​នៅ​លើ​​ក្រដាស និង​ត្រូវ​បាន​រំពឹង​ថា ជា​ជំនួយ​​ច្រើន​ដល់​ជន​ពិការ​ភ្នែក​។ យុវជន សៀក ពិសិដ្ឋ​ ​ឱ្យ​ដឹង​ថា ការ​​បង្កើត​កម្មវិធី​នេះ​បាន​​​ចំណាយ​ពេល​ជិត​មួយ​ឆ្នាំ​ ដោយ​ទទួល​​បាន​ការ​ណែ​នាំ ​​ពី​សាស្រ្តាចារ្យ​នៅ​សាកល​វិទ្យាល័យ​ផ្ទាល់​​ ហើយ​មូល​ហេតុ​​​បង្កើត​កម្មវិធី​អាន​អក្សរ​នេះ ដោយ​សារ​វា​ជា​បច្ចេកវិទ្យា​ថ្មី និង​មិនទាន់​​មាន​អ្នក​ធ្វើ​នៅ​ឡើយ។

យុវជ​ន សៀក ពិសិដ្ឋ

យុវជ​ន សៀក ពិសិដ្ឋ មាន​សុទិដ្ឋនិយម​ថា ក្នុង​ពេលដ៏ខ្លី​ខាង​មុខ​ ខ្លួន​នឹង​ខិតខំ​ប្រឹង​ប្រែង​ឱ្យ​អាច​អាន​អក្សរ​​ជា​ភាសា​ខ្មែរ​បាន​។  “​កន្លងមក​ធ្លាប់​មាន​ច្រើន​ហើយ​​ កម្មវិធី​អានអក្សរ ប៉ុន្តែ​ការ​អាន​អក្សរ​លើ​ក្រដាស​​​នៅ​មិន​ទាន់​មាន​ការ​បង្កើត​ឡើង​ទេ…ខ្ញុំ​គិត​នឹង​ខិតខំ​សម្រេច​ឱ្យ​បាន​នូវ​ការ​អាន​អក្សរ​ខ្មែរ ដោយ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​២​​ឆ្នាំ​ទៀត”។

  ភ្ជាប់​ទៅ​នឹង​​ការ​អាន​អក្សរ​នៅ​លើ​ក្រដាស​កម្មវិធី​នេះ​ក៏​បាន​ដាក់​ឱ្យ​ដំណើរការ​នូវ មុខងារ​ Detect  object  មាន​ន័យ​ថា អាច​ចាប់​យក​រូបភាព​​ផ្សេងៗ និង​ បញ្ជា​ឱ្យ​ចាក់​ចម្រៀង​ជាដើម​។ ​យុវជន ពិសិដ្ឋ ឱ្យ​ដឹង​បន្ថែម​ថា ទៅ​ថ្ងៃមុខ​ខ្លួន​ក៏​គ្រោង​នឹង​អភិវឌ្ឍ​កម្មវិធី​​​នេះ​ឱ្យ​អាច Base on feeling មានន័យ​ថា​ ពេល​យើង​មាន​អារម្មណ៍​តប់​ប្រមល់ អាច​បញ្ជា​ឱ្យ​ចាក់​ចម្រៀង នាំ​យើង​លេង​ហ្គេម​ និង​និយាយ​រឿង​កំប្លែង​។ “​និយាយ​រួម​កម្មវិធី​នេះ​អាច​ Remind និង​ take care ដល់​ user តែម្តង​ ប៉ុន្តែ​យើង​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ ដើម្បី​សរសេរ​កូដ​ ហើយ​រំពឹង​ថា នឹង​ទទួល​ជោគជ័យ​ ”។

  ​កញ្ញា ស្រេន ណាស៊ីមះ សមាជិក​ក្រុម​ម្នាក់​ផ្សេងទៀត​ឱ្យ​ដឹង​ដែរ​ថា ស្នាដៃ​​ក្រុម​ខ្លួន​​​នេះ​ក៏​គ្រោង​នឹង​ដាក់​ឱ្យ​មា​ន​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ផងដែរ ពោល​គឺ​ក្នុង​កម្មវិធី​ “របក​គំហើញ​បច្ចេកវិទ្យា​ព័ត៌មាន​ជាមួយ​នឹង​ការ​បង្កើត​ថ្មី​ និង​ភាព​ច្នៃ​ប្រឌិត​”​ រយៈពេល​បី​ថ្ងៃ​ចាប់​ពីថ្ងៃទី ១៣ ដល់​ ១៥ ខែមេសា ឆ្នាំ​២០១៨ ខាងមុខ​នេះ​នៅ​ប្រទេស​ម៉ាឡេស៊ី។ “អញ្ចឹង​ពួកខ្ញុំ​ត្រូវ​ចេញ​ដំណើរ​នៅ ថ្ងៃ១២ ខាងមុន​នេះ ហើយ​រំពឹង​ថា ស្នាដៃ​នេះ​នឹង​អាច​ទទួល​បាន​ជោគជ័យ​”។

​កញ្ញា ស្រេន ណាស៊ីមះ   ជាចុងក្រោយ​យុវជន សៀក ពិសិដ្ឋ ​បាន​ផ្ដាំ​ផ្ញើ​ដល់​យុវជន​ទាំងអស់​គួរ​រួម​គ្នា​​សរសេរ​កម្មវិធី ថ្មីៗ​បន្ថែម​ទៀត ដើម្បី​បង្ហាញ​ស្នាដៃ​ថា កូនខ្មែរ​ក៏​អាច​ធ្វើ​បាន​ដែរ ៕  

អត្ថបទ៖ សុផល

អត្ថបទថ្មី