គន្លឹះ​ប្រើប្រាស់​មុខងារ​ Smart Annotation លើ​ iPad

  • 2018-04-15 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPad ថ្មី​របស់​ Apple ជា​កំណែ​ទម្រង់​ផ្ដោត​ចម្បង​លើ​ការ​អប់រំ​។ មាន​​បង្ហាញ​កម្មវិធី​មួយ​ចំនួន​​រួម​ទាំង​មុខងារ​មួយ​ហៅថា Smart Annotation។ មុខងារ​នេះ​ដំណើរការ​ក្នុង​កម្មវិធី​ Pages លើ​ iPad។

Apple ណែនាំ​ឲ្យ​ចម្លង​ឯកសារ​ទុក​សិន​ មុន​ពេល​ប្រើ​ Smart Annotations ការពារ​ក្រែង​មាន​អ្វី​ខុស​ប្រក្រតី​។

បន្ថែម​ Annotation

បើ​អ្នក​ប្រើ​ Apple Pencil ​ចុច​លើ​អេក្រង់​ iPad នឹង​បង្ហាញ​ជម្រើស​សម្រាប់​គូរ​។ បើ​ចុច​ Apple Pencil ឲ្យ​ជាប់​លើ​អេក្រង់​ iPad មុខងារ​ Drawing mode នឹង​បើក​ដំណើរការ​។

បើ​អ្នក​មិន​មាន​ Apple Pencil អាច​ប្រើ​ម្រាម​ដៃ​ចុច​លើ​ icon សញ្ញា​ចុច​ៗ​បី​គ្រាប់​ ហើយ​ជ្រើសរើស​ Smart Annotation Beta។

លុប​ Annotation

អ្នក​ចុច​លើ​ Annotation នោះ​ > ចុច​ប៊ូតុង​ Delete។

បិទ​មុខងារ​ Smart Annotations

ពេល​ចង់​មើល​ឯកសារ​ដោយ​មិន​មាន​ Annotation តែ​ក៏​មិន​ចង់​លុប​ចោល​​ អ្នក​អាច​បិទ​ការ​បង្ហាញ​ Smart Annotation។

អ្នក​ចុច​លើ​ ប៊ូតុង View នៅ​ជ្រុង​ឆ្វេង​ខាង​លើ​ > ចុច​ប៊ូតុង​ក្បែរ​ Smart Annotation ដើម្បី​បិទ​ (ប្រាកដ​ថា​ប៊ូតុង​មិន​មាន​ពណ៌​បៃតង​)។

Export ឯកសារ​ជាមួយ​ Annotations អ្នក​អាច​ Export ឯកសារ​ជាមួយ​ Smart Annotation ដរាប​ណា​វា​ជា​ប្រភេទ​ឯកសារ​ Pages ឬ​ PDF។ បើ​តាម​ Apple ប្រភេទ​ File ដូចជា​ Word, RTF, EPUB និង​ Pages '09 មិន​ទាន់​អាច​ប្រើ​បាន​នៅ​ឡើយ​ទេ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន