Samsung បាន​សិទ្ធ​ប៉ាតង់​​​អេក្រង់​ក្បាល​ឆក

  • 2018-04-17 02:34:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung ជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​ដែល​មិន​ទាន់​បញ្ចេញ​ស្មាតហ្វូន​មាន​ក្បាល​ឆក​នៅ​ឡើយ ប៉ុន្តែ​​ក្រុមហ៊ុន​នេះ​នឹង​មិន​អាច​ជៀស​ផុត​ពី​រចនាបថ​នេះ​បាន​ឡើយ។

បើ​តាម​ឯកសារ​ចុះ​បញ្ជី​មួយ​ចំនួន​បាន​​បង្ហាញ​ថា​ Samsung ទទួល​បាន​​ប៉ាតង់​លើ​រចនាបថ​​ស្មាតហ្វូន​ដែល​មាន​អេក្រង់​ឆែប​មួយ​ដុំ។ ផ្នែក​ឆែប​មួយ​ដុំ​នេះ​ មាន​បំពាក់​នូវ​​ Sensor, កាមេរ៉ា​ Selfie និង រន្ធ​ស្ដាប់​សំឡេង ឯ​អេក្រង់​លាត​ពេញ​ផ្ទៃ​ខាង​មុខ។

ចំពោះ​ផ្នែក​ខាង​ក្រោយ​វិញ​មាន​ការ​ Setup ជា​ច្រើន​ប្រភេទ​ ដោយ​មាន​មួយ​នោះ​មាន​រចនាបថ​ដូច​គ្នា​ទៅ​នឹង​ iPhone X មែន​ទែន។

បន្ថែម​ពី​នេះ​ គេ​ក៏​ប្រទះ​ឃើញ​ឯកសារ​ដែល​បង្ហាញ​ថា​ Samsung មាន​ប៉ាតង់​រចនាបថ​អេក្រង់​លាត​ពេញ​ផ្ទៃ​ ១០០% មិន​មាន​គែម​សង​ខាង​នោះ​ទេ។ ប៉ាតង់​នេះ​ប្រហែល​ជា​សម្រាប់​ អេក្រង់​ការពារ​​ថ្មី​ ដែល​ផលិត​ដោយ​ Samsung ផ្ទាល់​ក៏​ថា​បាន៕​​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី