៣ ឆ្នាំ​មក​នេះ​ Facebook ​បាន​ចាយ​ប្រមាណ​ ២០ លាន​ដុល្លារ​ ដើម្បី​ការពារ​មេ​របស់​ខ្លួន

  • 2018-04-17 03:39:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​ ២០១៧ ប្រាក់​បៀវត្សរ៍​របស់​លោក​ Mark Zuckerberg មាន​ត្រឹម​ ១ ដុល្លារ​ប៉ុណ្ណោះ។ ប៉ុន្តែ​ក្រុមហ៊ុន​​ Facebook ​បាន​ចាយ​ជិត​ ៩ លាន​ដុល្លារ​​ដើម្បី​ការពារ​សុវត្ថិភាព​ និង​​ការ​​ធ្វើ​ដំណើរ​​របស់​នាយក​ប្រតិបត្តិ​រូប​នេះ នៅ​ឆ្នាំ​ ២០១៧។

​​​​ក្នុង​ចំណោម​ ៨,៩ លាន​ដុល្លារ​ មាន​ ៧,៣ លាន​ដុល្លារ​ ​ត្រូវ​ចំណាយ​លើ​ការ​ការពារ​សុវត្ថិភាព​ និង ១,៦ លាន​ដុល្លារ​ ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​របស់​លោក​​ Mark Zuckerberg។ ការ​ចំណាយ​នេះ​​មាន​ការ​​កើន​ឡើង​ខ្លាំង បើ​ធៀប​នឹង​ឆ្នាំ​ ២០១៦ ដែល​ចំណាយ​សរុប​អស់​ ៥,៨ លាន​ដុល្លារ។

រយៈពេល​ ៣ ឆ្នាំ​កន្លង​មក​នេះ​ Facebook បាន​ចាយ​ប្រមាណ​ ២០ លាន​ដុល្លារ​​លើ​សុវត្ថិភាព​ និង​ការ​ធ្វើ​ដំណើរ​របស់​លោក​ Mark ដែល​ជា​បុគ្គល​ដ៏​សំខាន់​មួយ​សម្រាប់​ក្រុមហ៊ុន។

បន្ថែម​ពី​នេះ Facebook ​​ក៏​​​បាន​​ចំណាយ​ប្រមាណ​​ ២,៧ ​លាន​ដុល្លារ​ដើម្បី​ការពារ​សុវត្ថិភាព​ ​ Sheryl Sandberg ដែល​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ Facebook ផង​ដែរ កាល​ពី​ឆ្នាំ​មុន៕​​​​​

ប្រភព៖ VNReview   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី