ដឹង​មូល​ហេតុ​ពិត​ យក់ ថិតរដ្ឋា និង​ស្វាមី​​​អាច​ឈរ​ជើង​ជាមួយ​គ្នា​១៣​ឆ្នាំ

  • 2018-04-17 04:49:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លង​កាត់​ពេល​វេលា​រស់​នៅ​ជាមួយ​​​គ្នា​ ១៣ឆ្នាំ​មក​នេះ​ យក់ ថិតរដ្ឋា ​ថា​ ខ្លួន​ពិត​ជា​មាន​សុភមង្គល​​​ខ្លាំង​ណាស់​ ព្រោះ​ ឃុំ ប៉ុណ្ណាដែត បាន​បំពេញ​តួនាទី​​ជា​ស្វាមី​ និង​ជា​ឪពុក​ដ៏​ល្អ​ម្នាក់​សម្រាប់​កូន​ៗ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ទាំង​សង្ខាង។ ជាពិសេស​ចេះ​គោរព​ស្រឡាញ់​ និង​ផ្ដល់​តម្លៃ​ឲ្យ​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ដោយ​មិន​រើស​អើង។

ចំណែក​ឯ​ការ​រស់​នៅ​ជាមួយ​គ្នា​​រ​ជាង​ ១០ឆ្នាំ​មក​នេះ​ យក់ ថិតរដ្ឋា និង​ស្វាមី​​ក៏​ធ្លាប់​​ប៉ះ​ទង្គិច​ពាក្យ​សម្ដី​គ្នា​ដែរ​ តែ​មិន​ធំដុំ​ទេ​​ ដោយ​នាង​ បាន​លើក​ជា​សុភាសិត​ថា៖"ចាន​ក្នុង​រ៉ាវ​ តែង​តែ​ប៉ះ​ទង្គិច​គ្នា​" បើ​ឲ្យ​ប្រាប់​ទៅ​មហា​ជន​ថា​ ខ្លួន និង ឃុំ ប៉ុណ្ណាដែត មិន​ដែល​ឈ្លោះ​គ្នា​ក៏​គេ​មិន​ជឿ​ដែរ។

ប្រពន្ធ ឃុំ ប៉ុណ្ណាដែត​ ថា៖​" ប៉ុន្តែ​ពួក​ខ្ញុំ​ចេះ​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក បើ​និយាយ​ជា​ភាសា​សាមញ្ញ​ បើ​ខាង​ប្រុស​គាត់​ខ្លាំង​ យើង​ខាង​ស្រី​នៅ​ឲ្យ​ស្ងៀម​បើ​តប​ត​ដឹង​តែ​ឈ្លោះ​គ្នា​ហើយ នៅ​ពេល​ដែល​ខ្ញុំ​ខ្លាំង​ ខាង​ប្ដី​ខ្ញុំ​គាត់​នៅ​ស្ងៀម​មិន​តបត​អ្វី​ទាំង​អស់​ ចំណុច​នេះ​ហើយ​ទើប​យើង​ទាំង​ពីរ​ឈាន​មក​ដល់​ថ្ងៃ​នេះ​"។

យក់ ថិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត បាន​ចូល​រោង​ការ​ជាមួយ​គ្នា​អំឡុង​ឆ្នាំ​ ២០០៥ បើ​គិត​មក​ត្រឹម​ឆ្នាំ​ ២០១៨ នេះ​មាន​រយៈ​ពេល​ ១៣ឆ្នាំ​ហើយ​ ដែល​អ្នក​ទាំង​ពីរ​​​បាន​រួម​រស់​ជាមួយ​គ្នា​យ៉ាង​មាន​ក្ដី​សុខ​ ដោយ​ទទួល​បាន​កូន​ប្រុស​ ២ ​នាក់​ជា​ចំណង​ដៃ​។ កូន​ទី​១​ឈ្មោះ ឃុំរដ្ឋា ណាលីដូ អាយុ​ ១០ឆ្នាំ​ រៀន​ថ្នាក់​ទី​៤​ ​ចំណែក​ឯ​កូន​ទី​២​ឈ្មោះ ឃុំ​​រដ្ឋា ណាលីឌី អាយុ​​៣​​ឆ្នាំ៕

អត្ថបទ៖ ឆុង ស៊ីណាន