The Weeknd បន្ត​ចែចង់អតីតសង្សារ Justin ម្នាក់ទៀត ជាលើកទី៣

  • 2018-04-17 05:07:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅ​ពី​ Selena ​Gomez និង​ Yovanna Ventura តារាចម្រៀង​ The Weeknd នៅ​តែ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទាក់ទង​អតីត​មិត្ត​ស្រី​របស់​ Justin Birber ម្នាក់​ទៀត​គឺ​តារាម៉ូដែល​ Chanthel Jeffies។

កាល​ពី​ថ្ងៃ​ទី​ ១៣ ខែមេសា ឆ្នាំ​ ២០១៨ តារា​ប្រុស​វ័យ​ ២៨​ឆ្នាំ​ The Weeknd បាន​បណ្ដើរ​ Bella Hadid ដែល​ជា​អតីត​មិត្ត​ស្រី​ខ្លួន​ មក​កម្មវិធី​ Coachella Festival ឆ្នាំ​ ២០១៨។ ប៉ុន្តែ​ឈាន​ចូល​ថ្ងៃ​ទី​ ២​នៃ​កម្មវិធី​ដដែល​ លោក​បែរ​ជា​បណ្ដើរ​ Chanthel Jeffies ដែល​គេ​ស្គាល់​ថា​ជា​អតីត​សង្សារ​​ Justin Bieber។

ពួកគេ​បាន​ដើរ​លេង​ជាមួយ​គ្នា​នៅ​តំបន់​ VIP យ៉ាង​សប្បាយ​រីករាយ​ បូក​រួម​នឹង​សំណើច​ក្អាកក្អាយ​ មិន​ខ្វល់​នឹង​បរិយាកាស​ជុំវិញ​ខ្លួន​ឡើយ។ សកម្មភាព​ស្និទ្ធស្នាល​ទាំង​ប៉ុន្មាន​របស់​តារា​ប្រុស​ស្រី​មួយ​គូ​នេះ​ ត្រូវ​មហាជន​ប្រទះ​ឃើញ ដោយ​មាន​កៀកកើយ​ និង​ឱប​គ្នា​គ្រប់​ពេល​ទៀត​ផង។

តាម​រយៈ​ភាព​ស្អិតល្មួត​លើស​ពីទំនាក់ទំនង​មិត្ត​បែប​នេះ​ បាន​បង្ក​ឲ្យ​អ្នក​គាំទ្រ​ និង​មជ្ឈដ្ឋាន​ទូទៅ​ចាប់ អារម្មណ៍​ និង​ចង់​តាមដាន​ជា​បន្ត​ ថា​តើ​ The Weeknd កំពុង​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រាកដ ស្រប​ពេល​ខ្លួន​តែង​ទាក់ទង​ជាមួយ​នារី​ៗ​ដែល​សុទ្ធ​តែ​ជា​អតីត​សង្សារ​ជា​អតីត​សង្សារ​ Justin Bieber៕

Justin Bieber និង​អតីត​សង្សារ​ Chanthel Jeffies
The Weeknd និង​ Yovanna Ventura
The Weeknd និង​ Selena Gomez

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី