អស់​ពាក្យ​ថ្លែង ពេល​ឃើញ​សំណួរ​ BTS លើក្រដាស​ប្រឡង​ក្នុង​ប្រទេសឥណ្ឌា

  • 2018-04-17 06:29:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​នៃ​សន្លឹក​ប្រឡង​ក្នុង​ប្រទេស​ឥណ្ឌា​ ដែល​សួរ​ពាក់ព័ន្ធ​នឹង​ក្រុម​ចម្រៀង​ BTS កំពុង​ល្បី​សុសសាយ​ពេញ​បណ្ដាញ​អ៊ីនធឺណិត។

ទោះបី​ពេញ​ចិត្ត​ក្រុម​ចម្រៀង​ K-Pop នេះ​​យ៉ាងណា​ក្ដី​ ប៉ុន្តែ​អ្នក​គាំទ្រ​នៅ​តែ​មិន​អស់​ចិត្ត​ នាំ​គ្នា​ឆ្ងល់​គ្រប់​គ្នា ថា​ហេតុអ្វី​បាន​ជា​ BTS បង្ហាញ​ខ្លួន​ក្នុង​វិញ្ញាសា​ប្រឡង​នេះទៅ​វិញ? ក្នុង​នោះ​អ្នក​ខ្លះ​លើក​ឡើង​ថា៖ "នេះ​ជា​កិច្ចការ​ប្រឡង​របស់​សាកលវិទ្យាល័យ​ឬ?”, "គុណភាព​ប្រឡង​របស់​សាកលវិទ្យាល័យ​នេះ​ដូចជា​អន់ណាស់” ស្របពេល​អ្នក​ខ្លះ​បញ្ចេញ​មតិ​ថា៖ “ខ្ញុំ​គិត​ថា​ វិញ្ញាសា​នេះ​ទាក់ទង​នឹង​ចំណេះដឹង​ទូទៅ ដូចនេះ​វា​ប្រាកដ​ជា​មាន​សំណួរ​ចម្រុះ​បែបនេះ”។

ក្រោយ​មាន​ការ​ជជែក​វែកញែក​ ពេញ​បណ្ដាញ​សង្គម​​បន្តបន្ទាប់​ទាក់ទង​នឹង​សន្លឹក​កិច្ចការ​នេះ​ ក៏​មាន​សេចក្ដី​បញ្ជាក់​​មួយ​បង្ហាញ​ថា​សន្លឹក​កិច្ចការ​នោះ​ ពិត​ជា​ក្រដាស​ប្រឡង​ពិត​មែន​ គឺ​សម្រាប់​ថ្នាក់​សិល្បៈ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី