រឿង​មិន​ចេះចប់! ក្រោយ​បែក​សង្សារ ឥឡូវ Zayn ត្រូវ​អ្នក​គ្រប់​គ្រង​ទាត់​ក្បាល​ចោល​ទៀត

  • 2018-04-18 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈ​ពេល​ច្រើន​សប្ដាហ៍​ហើយ​ក្រោយ​​ដំណឹង​នៃ​ការ​បែក​បាក់​គ្នា​រវាង​តារា​ចម្រៀង Zayn Malik និង​មិត្ត​ស្រី​ដែល​ជា​តារា​ម៉ូដែល Gigi Hadid ត្រូវ​បាន​ចែក​ចាយ​នោះ ហើយ​ថ្មី​ៗ​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ​កំពុង​តែ​ជួប​វិបត្តិ​​មួយ​ទៀត ដោយ​លើក​នេះ​គឺ​ជាមួយ​នឹង​​អ្នក​គ្រប់​គ្រង​របស់​លោក​ផ្ទាល់​តែ​ម្ដង។

បើ​តាម​សេចក្ដី​រាយការណ៍​មួយបាន​ឲ្យ​ដឹង​ថា អតីត​សមាជិក​ក្រុម One Direction រូប​នេះ​ត្រូវ​បាន​ផលិតកម្ម First Access ទាត់​ក្បាល​ចោល​ដោយ​សារ​តែ​លោក​មាន​​ចរិត​រឹង​រូស និង​ឆេវឆាវ​ពេក។

តាម​ប្រភព​ជិត​ដិត​មួយ​បាន​ឲ្យ​ដឹង​ថា ចរិត​តារា​ចម្រៀង Zayn គឺ​កាន់​តែ​យ៉ាប់​យ៉ឺន ចាប់​តាំងពី​លោក​បាន​បែក​ពី​តារា​ម៉ូដែល Gigi Hadid មក ហើយ​អ្នក​គ្រប់​គ្រង​របស់​លោក​ក៏​សម្រេច​ចិត្ត​ប្រលែង​លោកចោល ហើយក្រុមហ៊ុន​លែង​ខ្វល់​ទៀត​ហើយ។

ប្រភព​មួយ​បាន​អះអាង​ប្រាប់​វិប​សាយ The Sun ដែរ​ថា៖ "អ្នក​តំណាង​​របស់Zayn បាន​ព្យាយាម​ជួយ​លោក​​អស់​រយៈពេល​២​ឆ្នាំ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ជោគជ័យ។ Zayn គឺ​ឆេវឆាវ និង​រឹងរូស​ណាស់"។

តារា​ចម្រៀង Zayn Malik និង​តារា​ម៉ូដែល Gigi Hadid បាន​ចាប់​ផ្ដើម​ទាក់ទង​គ្នា​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ហើយ​បាន​សម្រេច​ចិត្ត​ចែក​ផ្លូវ​គ្នា​ក្នុង​ខែ​មីនា ឆ្នាំ​២០១៨​នេះ៕ ​

ចុចអាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ អន សុភក្ត្រា