Zayn Malik និយាយ​ថា​ខ្លួន​ចង់​រស់​នៅ​ជាមួយ​ Gigi ដល់​ចាស់​ប៉ុន្តែ​​មិន​អាច​សម្រេច​ដូច​បំណង

  • 2018-04-14 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ពេល​​មួយ​ខណៈ​​ពេល​ដែល​អ្នក​ទាំង​ពីរ​កំពុង​តែ​ទាក់​ទង​គ្នា Zayn Malik ចង់​ចំណាយ​ពេល​មួយ​ជីវិត​របស់​ខ្លួន​ជាមួយ​តារា​ម៉ូដែល Gigi Hadid។

តារា​ចម្រៀង​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​ទើប​តែ​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​ថ្មី "Let Me” ដែល​ខ្លួន​បាន​និពន្ធ​កាល​ពី​អំឡុង​ ៧​ ឬ​៨​ខែ​មុន។ ពេល​នោះ​គឺ​ Zayn នៅ​កំពុង​តែ​ទាក់ទង​ជាមួយ​អតីត​មិត្ត​ស្រី​ខ្លួន Gigi Hadid នៅ​ឡើយ។

Zayn និយាយ​ទៅ​កាន់​កម្មវិធី On Air With Ryan Seacrest ថា​​ ពេល​ខ្លួន​កំពុង​តែ​និពន្ធ​បទ​ចម្រៀង​នេះ លោក​កំពុង​តែ​មាន​សេចក្ដី​ស្នេហា​ពេញ​ខ្លួន។ លោក​ចង់​ចំណាយ​ពេល​មួយ​ជីវិត​ដើម្បី​ស្រលាញ់​មនុស្ស​ម្នាក់ ប៉ុន្តែ​អ្វីៗ​មិន​អាច​ធ្វើ​តាម​ចិត្ត​ចង់​បាន​។ ពេល​វេលា​ផ្លាស់​ប្ដូរ​ ទឹក​ចិត្ត​មនុស្ស​ក៏​ផ្លាស់​ប្ដូរ​តាម​នោះ​ដែរ ដូច្នេះ​យើង​​ត្រូវ​តែ​សម្រប​តាម​កាលៈ​ទេសៈ​និង​ធ្វើ​អ្វី​ដែល​គួរ​តែ​ធ្វើ។

Zayn បាន​បញ្ជាក់​ថា​បទ​ចម្រៀង "Let Me” នេះ​គឺ​ជា​​បទ​ចម្រៀង​ដែល​បញ្ចូល​មនោសញ្ចេតនា​បំផុត​របស់​លោក។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ Zayn ក៏​បង្ហើប​ប្រាប់​ថា​ចំពោះ​បទ​ចម្រៀង​ថ្មីៗ របស់​លោក​គឺ​លោក​និពន្ធ​គ្រប់​បទ​ទាំង​អស់​ដោយ​ខ្លួន​ឯង។ គូស​បញ្ជាក់​ដែរ​ថា​អាល់ប៊ុម​ដំបូង​របស់​លោក "Mind of Mine” បាន​បញ្ចេញ​កាល​ពី​ឆ្នាំ ២០១៦ ហើយ​ចំពោះ​អាល់ប៊ុម​ថ្មី​ទី​២​នេះ​មិន​ទាន់​ដឹង​ពី​ថ្ងៃ​បញ្ចេញ​នៅ​ឡើយ​ទេ។

គិត​ត្រឹម​ពេល​នេះ​ Zayn បាន​បញ្ចេញ​វីដេអូ​ចម្រៀង​២​បទ​ហើយ​ចំពោះ​អាល់ប៊ុម​ថ្មី​គឺ​បទ "Dusk Till Dawn” និង "Let Me”។

ដោយ​សារ​តែ​អំឡុង​ពេល​ដែល​ Zayn ផលិត​អាល់ប៊ុម​ចម្រៀង​ថ្មី​លោក​កំពុង​តែ​ស្រលាញ់​គ្នា​ជាមួយ​ Gigi ខ្លាំង​ដូច្នេះ​រំពឹង​ថា​នឹង​មាន​បទ​ចម្រៀង​ជា​ច្រើន​បទ​ដែល​បរិយាយ​ពី​នាង៕

អាន​អត្ថបទ៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ