ខឹងពេក រឿង សោភ័ណ្ឌ ថា​ « Saensatharn បើ​ឯង​​ខ្លាំង​មក​ប្រកួត​នៅ​ខ្មែរ​មក​ អា​ពៅ»

  • 2018-04-18 07:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រោយ​មាន​ការ​​និយាយ​ឌឺដង​ដាក់​គ្នា​​នៅ​លើ​បណ្ដាញ​សង្គម​រវាង​អ្នក​ប្រដាល់​ថៃ Saensatharn និង​អ្នក​ប្រដាល់​កម្ពុជា​ ​ធឿន ធារ៉ា ព្រម​ទាំង​ ​កែវ រំចង់​​ ផង​នោះ ពេល​នេះ​អ្នក​លេង​កណ្ដាប់​ដៃ​ឥត​មេត្តា​ រឿង សោភ័ណ្ឌ បាន​ចេញ​​វីដេអូឃ្លីប​មួយ​ថា « Saensatharn បើ​ឯង​ចង់​ខ្លាំង​មក​ប្រកួត​នៅ​ខ្មែរ​មក​អា​ពៅ»។

រឿង សោភ័ណ្ឌ

​​ការ​​និយាយ​​​របស់​ រឿង សោភ័ណ្ឌ ទៅ​កាន់​អ្នក​លេង​​​ក្បាច់​គុន​ថៃ​​ខាង​លើ ក្នុង​ន័យ​ចង់​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន ដែល​ចង់​សាក​ជា​មួយ​អ្នក​ប្រដាល់​​ល្អ​របស់​ថៃ Saensatharn ។ មុន​ពេល​ដែល​ រឿង សោភ័ណ្ឌ បញ្ចេញ​វីដេអូ​នេះ​ អ្នក​ប្រដាល់​ថៃ Saensatharn ក៏​បាន​បញ្ចេញវីដេអូឌឺដង​ពាក្យ​សម្ដី​ជា​មួយ​អ្នក​ប្រដាល់​ខ្មែរ​ ដោយ​បញ្ចេញឈ្មោះ​កីឡាករ​កម្ពុជា​ជា​ច្រើន​នាក់​ដែរ។

​តោះ​ចង់​ដឹង​ រឿង សោភ័ណ្ឌ និយាយ​អ្វី​សូម​មើល​វីដេអូ​ខាង​ក្រោម៖

Saensatharn

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​