iPhone ស៊េរីថ្មីអាច​នឹង​មាន​ប្រភេទ​ប្រើ​ស៊ីម​មួយ​ និង​ស៊ីម​ពីរ​ តម្លៃ​ខុស​គ្នា​

  • 2018-04-19 01:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ming Chi Kuo អ្នក​វិភាគ​ដ៏​ល្បី​ឈ្មោះ​លើ​​ផលិតផល​ថ្មីៗ​របស់​ក្រុមហ៊ុន​ Apple បាន​បញ្ចេញ​កំណត់​ត្រា​ថ្មី​ និយាយ​អំពី​ iPhone ដែល​ចេញ​ឆ្នាំ​ ២០១៨ នេះ។

រូបតំណាង

នៅ​ក្នុង​កំណត់​ត្រា​ថ្មី​ លោក​ Kuo បាន​លើក​ឡើង​ថា​ iPhone ដែល​ប្រើ​អេក្រង់​ LCD ទំហំ​ ៦,១ អ៊ីញ​ អាច​នឹង​មាន​ជា​ពីរ​ប្រភេទ​ ដោយ​មួយ​ប្រើ​​​ស៊ីម​កាត​តែ​​មួយ និង​មួយ​ទៀត​អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ។ អ្នក​វិភាគ​រូប​នេះ​ បង្ហាញ​ការ​ជឿជាក់​ថា​​ប្រភេទ​ដែល​ប្រើ​ស៊ីម​ពីរ​​អាច​មាន​តម្លៃ​ចន្លោះ​ពី​ **៦៥០ ទៅ ៧៥០ ដុល្លារ​** ឯ​ប្រភេទ​ប្រើ​ស៊ីម​មួយ​អាច​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង​ ពោល​ចន្លោះ​ពី​ **៥៥០ ទៅ ៦៥០ ដុល្លារ** ។

លោក​ Kuo បាន​សង្កត់​ធ្ងន់​ថា​ iPhone ប្រភេទ​ប្រើ​ស៊ីម​កាត​ពីរ​ អាច​នឹង​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​ ដែល​នឹង​ជួយ​​ឲ្យ​ទីផ្សារ​ Apple នៅ​ប្រទេស​ចិន​ មាន​សន្ទុះ​ឡើង​វិញ។

​ទាក់​ទង​នឹង​ iPhone ប្រើ​អេក្រង់​ OLED ចំនួន​ពីរ​ម៉ូដែល​ផ្សេង​ទៀត​ មិន​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កំណត់​ត្រា​ថ្មី​នេះ​ទេ។ ចចាមអារ៉ាម​កន្លង​មក​ បាន​ផ្សាយ​ថា​ Apple នឹង​ប្រកាស​ចេញ​ iPhone ស៊េរី​ថ្មី​ចំនួន​ ៣ ម៉ូដែល​ រួម​មាន​ម៉ូដែល​ប្រើ​អេក្រង់​ OLED ចំនួន​ពីរ​ដែល​មាន​ទំហំ​ ៥,៨ និង ៦,៥ អ៊ីញ​ រួម​នឹង​ម៉ូដែល​ប្រើ​អេក្រង់​ LCD ដែល​មាន​ទំហំ​ ៦,១ អ៊ីញ៕

ចុចអាន៖

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី