ចុងក្រោយ Apple សម្រេច​លុប​ចោល​កម្មវិធី​លាក់​រូបភាព ក្លែង​បន្លំ​ធ្វើ​ជា​ម៉ាស៊ីន​គិត​លេខ

  • 2018-04-19 01:29:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Apple បាន​សម្រេច​ដក​ចោល​កម្មវិធី Calculator% ចេញ​ពី App Store ជា​ផ្លូវការ ក្រោយ​រក​ឃើញ​កម្មវិធី​លាក់​រូបភាព​ក្លែង​បន្លំ​ជា​ម៉ាស៊ីន​គិត​លេខ​មួយ​នេះ បង្ក​ផល​ប៉ះពាល់​ដល់​យុវវ័យ​និង​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើបអង្កេត​ពី​ប៉ូលិស​នៃ​ចក្រភព​អង់គ្លេស។​ មុន​នេះ​បន្តិច​នា​ឆ្នាំ ២០១៥ មេធាវី​នៅ​សហរដ្ឋអាមេរិក​អ្នក​ស្រី Pamela Casey ក៏​ធ្លាប់​ព្រមាន​ដល់​អាណាព្យាបាល​ទាំង​អស់​ឲ្យ​ប្រុងប្រយ័ត្ន​ជាមួយ​កូនៗ​ជុំវិញ​ការ​ប្រើប្រាស់​កម្មវិធី​សម្ងាត់​មួយ​នេះ។​

យ៉ាងណាមិញ Calculator% ​ត្រូវ​បាន​ជាប់​ក្នុង​បញ្ជី​កម្មវិធី​ទាំង ១០ សម្រាប់​យុវវ័យ​ដែល​អាណាព្យាបាល​គួរ​មាន​ការ​ត្រួតពិនិត្យ។ ស្រប​ពេល​កម្មវិធី ៩ ឯ​ទៀត​ក៏​បូក​បញ្ចូល​ទាំង​បណ្តាញ​សង្គម​ល្បីៗ​ដូច​ជា Snapchat និង Instagram

រំឭក​ថា​កម្មវិធី​ខាង​លើ​ថ្វី​បើ​ស្ថិត​ក្នុង​រូបភាព​តំណាង​ជា​ម៉ាស៊ីន​គិត​លេខ ប៉ុន្តែ​ពេល​ចុច​ចូល​ទៅ​ទាមទារ​ឲ្យ​យើង​បញ្ចូល​លេខ​កូដ ៤ ខ្ទង់ ដើម្បី​បើក​មើល​រូបភាព​ដែល​លាក់។ លុះ​ក្រោយ Apple សម្រេច​បិទ​ផ្លូវ ពោល​គឺ​អ្នក​ប្រើប្រាស់​ពុំ​អាច Search ឃើញ​នៅ​លើ App Store ទៀត​ឡើយ លើកលែង​លើ Google Play Store របស់ Android នៅ​បន្ត​មាន​បណ្តុំ​កម្មវិធី​ស្រដៀង​គ្នា​នេះ​ដដែល។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី