បើ​ពិត​មែន​នោះ កាមេរ៉ា​នៅ​លើ Sony Xperia XZ2 Premium នឹង​ក្លាយ​ជា​ស្ដេច​ថត​វីដេអូ​មិន​ខាន

  • 2018-04-18 04:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ប្រភព​ពី​គេហទំព័រ Android Marvel ទើប​បញ្ចេញ​ព័ត៌មាន​ខ្លីៗ​ទាក់​ទិន​ ទៅ​នឹង​សមត្ថភាព​នៃ​កាមេរ៉ា​ ២គ្រាប់​ថ្មី Sony Xperia XZ2 Premium ដែល​ចេញ​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។

កាមេរ៉ា​របស់​ទូរសព្ទ​រាង​ពយ​នេះ នឹង​អាច​ថត​វីដេអូ​យឺតៗ Super Slow-Motion បាន​ដល់​ទៅ​កម្រិត 4K ក្នុង​កម្រិត​ល្បឿន ២ ០០០fps ឯណោះ​​ ក្នុងពេល​ម៉ូដែល​ចុង​ក្រោយ​សព្វ​ថ្ងៃ Xperia XZ2 អាច​ថត​វីដេអូ​ប្រភេទ​យឺត Super Slow-Motion បាន​ក្នុង​កម្រិត Full HD ក្នុង​កម្រិត​ល្បឿន ៩៦០ fps ខ្លាំង​ផុត​លេខ​ក្នុង​ចំណោម smartphone ទាំង​អស់​នា​ពេល​បច្ចុប្បន្ន។ កាមេរ៉ា​នេះ​ក៏​ប្រើប្រាស់ RAM ដាច់​ដោយ​ឡែក​ បូករួម​នឹង​បច្ចេកវិទ្យា "Sony Fusion” ដែល​ធ្វើ​ឲ្យ​កាមេរ៉ា​មាន ISO ខ្ពស់។

តាម​ប្រភព​ក៏​បាន​បញ្ជាក់​ថា ក្រុមហ៊ុន Sony ក៏​នឹង​បញ្ចេញ Tablet របស់​ខ្លួន​ ក្នុង​ពេល​ជាមួយ​គ្នា​នឹង Xperia XZ2 Premium៕

ចុច​អាន៖

ប្រភព៖ androidmarvel   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម